Sunday, April 2, 2023

លម្អិត កម្លាំងនគរបាលស្រុកត្រាំកក់ សហការជាមួយ កម្លាំងនគរបាលស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ស្ទាក់ដេញចាប់ក្រុមចោ.រ ០៣នាក់ ក្រោយធ្វើសកម្មភាពនៅផ្សារត្រពាំងអណ្ដើក

អ្នកទស្សនា: Views




តាកែវ៖នៅថ្ងៃសៅរ៍ ទី០១ ខែ មេសា ឆ្នាំ ២០២៣ វេលាម៉ោង ១៤.២០ នាទី  មានករណីអំពើលួចមានស្ថានទម្ងន់ទោសមួយកើតឡើង នៅចំណុច  តូបលក់ មាសផ្សាត្រពាំងអណ្តើកស្ថិតនៅក្នុងភូមិ ឬស្សី១គុម្ព ឃុំអូរសារាយស្រុកត្រាំកក់ ដែលមានម្ចាស់ឈ្មោះ ហាប់ លី ភេទ ស្រី អាយុ ៥០ឆ្នាំមានទីលំនៅ ភូមិទួលខ្លុងឃុំ អូររាយ ស្រុកត្រាំកក់ បង្កឡើងដោយជន សង្ស័យមិនស្គាល់អត្តសញ្ញាណមួយក្រុមមានគ្នា ០៣ នាក់ជិះ រថយន្តម៉ាក តូយ៉ូតាព្រូសពណ៌ ប្រផេះគ្មានផ្លាកលេខបានចូលធ្វើសកម្មភាពសុំមើលខ្សែករផ្លាកទីនដើម្បីទិញនៅពេលដែលម្ចាស់ ជនរងគ្រោះហុចខ្សែកឲ្យមើល ស្រាប់តែជនសង្ស័យបានឆក់យកពីដៃរួចរត់ឡើងលើរថយន្ត របស់ក្រុមខ្លួន ជិះគេចតាមផ្លូវលេខ 132 Aឆ្ពោះទៅទិសខាងលិចហើយបទតាមផ្លូវ ដីឡូតិ៍ មកឡើងផ្លូវជាតិលេខ ៤១ ឆ្ពោះទៅទិស ខាងជើងបាត់ទៅ។

ក្រោយពេលទទួលបានព័ត៌មានភ្លាមៗដោយមានបទបញ្ជាពី

លោកឧត្តមសេនីយ៍ទោស្នងការ និងដឹកនាំសម្របសម្រួលដោយឯកឧត្តមព្រះរាជអាជ្ញា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដឹកនាំបញ្ជាដោយលោក វរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ បានចុះធ្វើប្រតិបត្តិការស្ទាក់ និងដេញតាមលុះមកដល់ចំណុចជើង ភ្នំល្អាង ស្ថិតក្នុងភូមិធ្លក ឃុំ ស្វាយចចិប ស្រុក បសេដ្ឋ ជនសង្ស័យក៏បានចុះលើរថយន្ត រួចរត់គេចខ្លួនឡើងទៅលើភ្នំ ខណៈពេលនោះកម្លាំងសមត្ថកិច្ចយើងក៏បានដេញតាមឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់នៅលើខ្នងភ្នំ ល្អាងរួមមាន:

១.ឈ្មោះ គឹម លីហួ ប្រុសអាយុ. ១.៨ ឆ្នាំនៅភូមិ មេគង្គ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាម្ចាស់រថយន្តនិងជាអ្នកបើក។

២.ឈ្មោះ សួន ពុទ្ធារិទ្ធ ភេទប្រុសអាយុ.១.៧ ឆ្នាំរស់នៅភូមិ ចាមសង្កាត់ ជ្រោយចង្វារខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។

៣.ឈ្មោះ លី ខៀង ភេទប្រុសអាយុ .១.៦.ឆ្នាំនៅភូមិចាមសង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ(ជាអ្នកចូលឆក់)

នៅពេលប្រតិបត្តិការបង្ក្រាបនោះសមត្ថកិច្ចយើងបានរហូតវត្ថុតាងរួមមាន:

-ផ្លាកលេខ រថយន្តមុខក្រោយដែលមានលេខ ភ្នំពេញ2BP 3306 ចំនួន ០២ សន្លឹក។

រថ យន្តម៉ាក toyota prius ចំនួន ០១គ្រឿងពណ៌ប្រផេះ

ដែលជាកម្មសិទ្ធិរបស់ឈ្មោះ គឹមលីហួ។

-លោហអាធាតុពណ៌លឿង ១ខ្សែ(ផ្លាកទីន)និងឯកសារបង់រំលោះរថយន្តមួយចំនួន ។

នៅពេលធ្វើការប្រតិបត្តិការបង្ក្រាបមុខសញ្ញាខាងលើនេះធ្វើឲ្យរងរបួសដល់សមត្ថកិច្ចស្រុកបសេដ្ឋ ម្នាក់បាក់ជើងត្រូវបញ្ជូនទៅមន្ទីពេទ្យ បង្អែកខេត្តតាកែវ និងខូចខាតរថយន្តចំនួន ០៣គ្រឿង។  បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចកំពុងធ្វើការសាកសួរកសាងសុំរឿងទៅតាមនីតិវិធី៕







0 Reviews:

Post a Comment