Wednesday, April 19, 2023

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយនិងថវិកា ចូលរួមរំលែកទុក្ខដល់ គ្រួសារសមាជិក ដែលមានម្តាយទទួលមរណភាព.........

អ្នកទស្សនា: Views

    


ដោយមានការណែនាំពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ នាំយកថវិកាចំនួន ១,១៥០,០០០រៀល  អង្ករ៥០គីឡូក្រាម, មី ១កេស, ភេសជ្ជៈ ៤កេស, ទឹកសុទ្ធ ៦កេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកព្រិន្ទបាល​ឯក​ គង់ គ្រុយ សមាជិក វរអន្តរាគមន៍ អាវុធហត្ថរាជធានីភ្នំពេញ ដែលមានម្តាយទទួលមរណភាព កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅភូមិដំណាក់ចំបក់ ឃុំសំរោងលេី ស្រុកបន្ទាយមាស ខេត្តកំពត និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕






0 Reviews:

Post a Comment