Sunday, April 23, 2023

សមត្ថកិច្ចនគរបាលស្រុកត្រាំកក់ ឃាត់ខ្លួនយុវជនម្នាក់ តាមពាក្យបណ្ដឹងឳពុកបង្កើត សង្ស័យកូនញៀនថ្នាំ សមត្ថកិច្ចចុះឆែកឆេររកឃើញសម្ភារៈសេពគ្រឿងញៀន និងថ្នាំញៀនមួយចំនួន.......

អ្នកទស្សនា: Views



 តាកែវ៖ យោងតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា កាលពីថ្ងៃសុក្រ ទី ២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង០០នាទី ដោយទទួលបានបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការនគរបាលស្រុកត្រាំកក់ បានធ្វើការសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលលាយបូរ ដោយបានទទួលបណ្ដឹងពីឳពុក ដោយ សង្ស័យកូនប្រើប្រាស់ថ្នាំញៀន ដែលមាន ឈ្មោះ សៀង សារុនរិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ នៅចំណុចផ្ទះសំណាក់ លី មុំវីឡា ស្ថិតនៅភូមិ អង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ សមត្ថកិច្ចយើងបានធ្វើការឃាត់ឆែកឆេរទៅលើជនសង្ស័យ ០១នាក់ ឈ្មោះ សៀង សារុនរិទ្ធ ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ក៏ប្រទះឃើញមានម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់ ភ្លាមនោះសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕







0 Reviews:

Post a Comment