Monday, April 3, 2023

ល្បែង{ជល់មាន់}ខុសច្បាប់តាមអនឡាញ មួយកន្លែងស្ថិតក្នុង ភូមិកណ្ដាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បើកលេងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាប……….

អ្នកទស្សនា: Views

ខេត្តកំពត:សេចក្តីរាយការណ៍ពីពលរដ្ឋមកថា: មានទីតាំងបនល្បែង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ មួយកន្លែងស្ថិតនៅក្នុងទីតាំង ខាងកើតរោងចក្រពូចិនផ្លូវលេខ 33 ស្ថិតនៅ ភូមិកណ្ដាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ កំពុងវង់វក់ស្មារតីអ្នកញៀនល្បែងឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេងក្នុងនោះ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់  មិនមានឆន្ទ: ក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ!!

បញ្ជាក់ឲ្យដឹងថា: ទីតាំងបនល្បែង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ មួយកន្លែងស្ថិតក្នុង ភូមិកណ្ដាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ កំពុងបើកដំណើរការបើកលេងជាធម្មតា ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនទាន់ធ្វើការបង្រ្កាប!សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន អាចឃុបឃិតគ្នាលក្ខណៈជាប្រព័ន្ធជាមួយម្ចាស់បនល្បែងខាងលើនេះ ទើបដើបញ្ច្រាសទិសពីគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួមហាផ្ទៃ។

ករណីបទល្មើសល្បែងជល់មាន់ខុសច្បាតាមអនឡាញ ស្ថិតនៅ ភូមិកណ្ដាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ ឃើញអ្នកញៀនល្បែងចេញចូលលេងយ៉ាងអនាធិបតេយ្យបែបនេះ ពលរដ្ឋលើកឡើងថា ជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចកើតមានអសន្តិសុខ កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម ..ល..។

សូមរំលឹកថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២-បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង៕

អាស្រ័យហេតុនេះ ប្រជាពលរដ្ឋ សូមស្នើយ៉ាងទទូចដល់ លោកអភិបាល នៃគណៈអភិបាលស្រុក កំពង់ត្រាច ជាពិសេស លោកអធិការនគរបាលស្រុក កំពង់ត្រាច  សូមចាត់វិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែង{ជល់មាន់}ខុសច្បាប់តាមអនឡាញ មួយកន្លែងនេះផង។




0 Reviews:

Post a Comment