ក្រចេះ÷ នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ ហឹង ណារី វ៉ាថន ប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ខេត្ត និងជាអនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជា២៧០គ្រួសារគ្រឿងឧបភោគបរិភោគ និងថវិកា របស់សាខាខេត្តក្រចេះ ទៅចែកជូនដល់ លោកយាយ លោកតា ស្រ្តីមេម៉ាយ កុមារកំព្រា សរុបចំនួន២៧០គ្រួសារ ស្ថិតនៅក្នុង ភូមិទោង ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកជំទាវ បាននាំមកនូវប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដែលជានិច្ចជាកាល សម្តេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានា ពោលគឺទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។ បន្ថែមលើនេះទៀត កាកបាទក្រហមកម្ពុជា បានឆ្លើយតប និងសង្គ្រោះបន្ទាន់ដល់ជនរងគ្រោះ និងជនងាយរងគ្រោះ អ្នកផ្ទុកមេរោគអេដស៍ ជនពិការ កុមារកំព្រា ចាស់ជរាគ្មានទីពឹង មេម៉ាយក្រីក្រមានកូនច្រើន ជាពិសេសជួយសង្គ្រោះនៅពេលមានគ្រោះមហន្តរាយផ្សេងៗ ដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ ជាដើម ។
ទន្ទឹមនឹងនោះ លោកជំទាវ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការយកចិត្តទុកដាក់អំពីបញ្ហាសុខភាពជាប្រចាំ បើកបរត្រូវគោរពច្បាប់ចរាចរណ៍ និងខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាព និងបង្កើនសេដ្ឋកិច្ចគ្រួសារអោយកាន់តែប្រសើឡើងថែមទៀត។
អំណោយដែលបានផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម សារុង១ មុង១ ភួយ១ ក្រមា១ មី១កេស ត្រីខ១០កំប៉ុង និងថវិកា ៥០០០០ រៀល បន្ទាប់មក លោកជំទាវ និងសហការី ក៏បានចុះសួរសុខទុក្ខ និងនាំយកសម្ភារសិក្សា ចែកជូនដល់សិស្សានុសិស្សថ្នាក់ទី១ ដល់ថ្នាក់ទី៦ សរុបចំនួន ១៨១នាក់ នៅសាលាបឋមសិស្សាទោង ផងដែរ៕
0 Reviews:
Post a Comment