Monday, May 1, 2023

ឯកឧត្ដម វ៉ា ថននិងលោកជំទាវអញ្ជេីញជាអធិបតីក្នងពិធីសម្ពោធឧបដ្ឋានសាលានិងសមិទ្ធផលនានាក្នុងវត្តមុនីរស្មីសុវណ្ណារាម(ជៀវ)ស្ថិតនៅស្រុកស្នួល........

អ្នកទស្សនា: Views

 


ក្រចេះ÷ ព្រឹកថ្ងៃសៅរ៍ ១០កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងលោកជំទាវ ហឹង ណារី បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តមុនីរស្មីសុវណ្ណារាម(ជៀវ) ស្ថិតនៅភូមិដូនមាស ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ 


ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានគោរពកោតសរសើរ ថ្លែងអំណរព្រះគុណ និងអរគុណចំពោះព្រះតេជគុណគ្រប់ព្រះអង្គ សប្បុរសជន លោកតា លោកយាយ អ៊ំ ពូ មីង និងបងប្អូនទាំងអស់ ដែលបានខិតខំប្រឹងប្រែងកៀរគរសម្ភារ និងថវិកា ព្រមជាមួយស្មារតី និងឆន្ទៈដ៏មោះមុតជួយដល់ការកសាងឧបដ្ឋានសាលា និងសមិទ្ធផលដទៃទៀតរហូតសម្រេចចេញជារូបរាងឡើង ដែលយើងទាំងអស់គ្នាកំពុងរៀបចំពិធីសម្ពោធឆ្លងនាពេលនេះ  ។


ជាមួយគ្នានេះ ឯកឧត្ដមបានបន្តក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នារាយការណ៍៍ដោយ លោក ម៉ែន បូរិទ្ធ អ្នកយកព័ត៌មានរស្មីភ្នំដាទំនាក់ទំនងWhatsApp.Telegram.097 444 88 97.011 83 47 47













0 Reviews:

Post a Comment