ក្រចេះ÷ ព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកជំទាវ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ឈួន ថាវរិន្ទ ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសងព្រះវិហារថ្មី ក្នុងវត្តបទុមរាជាដីដុះ ស្ថិតនៅក្នុងភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានសម្តែងនូវមោទនភាពចំពោះសមិទ្ធផលនានាជាច្រើនដែលមានក្នុងទីអារាមនេះ ជាពិសេសនាឱកាសនេះបានរៀបចំពិធីបញ្ចុះបឋមសិលាដើម្បីសាងសង់ព្រះវិហារថ្មីនៅក្នុងវត្តបទុមរាជាដីដុះ ដែលជាសមិទ្ធផលថ្មីមួយថែមទៀតនៅក្នុងវិស័យពុទ្ធសាសនា សម្រាប់ពុទ្ធបរិស័ទធ្វើបុណ្យទាន និងសិក្សារៀនសូត្រព្រះធម៌របស់ព្រះសង្ឃ ព្រមទាំងជាទីកន្លែងស្នាក់អាស្រ័យសម្រាប់កុមារកំព្រាស្នាក់នៅ បន្តជាទីសិក្សារៀនសូត្របន្ថែមទៀត។
ឯកឧត្តមបន្តថា សមិទ្ធផលវិស័យព្រះពុទ្ធសាសនា បានរីកដុះដាលដល់ទីជនបទនេះ គ្រប់ទីកន្លែង អាចបញ្ជាក់ឲ្យឃើញ ពីសុខសន្តិភាពពេញលេញ ក្រោមគោលនយោបាយដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិ និងប្រជាជាតិមានភាពសម្បូរសប្បាយ ប៉ុន្តែបើប្រទេសមិនមានសុខ សន្តិភាព ប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពទេ ប្រទេសនោះក៏គ្មានការអភិវឌ្ឍរីកចម្រើនដែរ ដូច្នេះសុខសន្តិភាពជាកត្តាចម្បងក្នុងការអភិវឌ្ឍប្រទេស។
ឯកឧត្តមក៏បានអំពាវនាវឱ្យ បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសន្តិភាព ដែលមាននៅក្នុងប្រទេសកម្ពុជាយើងឱ្យ នៅថិតឋេរគង់វង្សយូរអង្វែងតទៅទៀត សម្រាប់អនាគតកូនចៅយើងទាំងអស់គ្នា ដើម្បីជាការតបស្នងសងគុណចំពោះប្រមុខរាជរដ្ឋាភិបាល ហើយបងប្អូនក៏ត្រូវបន្តការគាំទ្រ និងជឿជាក់មកលើគោលនយោបាយដឹកនាំរបស់សម្តេចតេជោ និងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា៕ រាយការណ៍ដោយលោកម៉ែនបូរិទ្ធអ្នកយកព័ត៌មានរស្មីភ្នំដាទំនាក់ទំនងការផ្សាយ WhatsApp.Telegram.097 444 88 97. 011 83 47 47
0 Reviews:
Post a Comment