Saturday, August 12, 2023

ឯកឧត្ដម វ៉ា ថន គណ:បញ្ជាឯកភាពារដ្ឋបាលខេត្ត អញ្ជេីញដឹកនាំកិច្ចប្រជុំ.!

អ្នកទស្សនា: Views


ក្រចេះ÷ ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅបន្តខែសីហា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តក្រចេះ ។


ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានជម្រុញណែនាំដល់អាជ្ញាធរក្រុងស្រុក មានសមត្ថកិច្ច ត្រូវចុះពិនិត្យនិងណែនាំបងប្អូនរស់នៅតាមចិញ្ជើមផ្លូវសាធារណ: អំពីការធ្វើផ្លូវគ្របលើប្រព័ន្ធលូរដោះទឹក ដែលធ្វើឲ្យមុខលូរួមតូចឬបិទជិត ពិបាកដល់ការជួយសង្រ្គោះរំដោះទឹកនាពេលគ្រោះមហន្តរាយទឹកជំនន់ ឬទឹកភ្លៀងមកដល់ -អាជ្ញាធរមានសមត្ថកិច្ចក្រុងស្រុក ត្រូវចុះពិនិត្យ និងរៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណ: ទីប្រជាជន ណែនាំនិងធ្វើកិច្ចសន្យាឲ្យម្ចាស់អាជីវកម្ម បងប្អូនអាជីវករ ដែរប្រើប្រាស់ផ្លូវ ក្នុងការលក់ដូរ និងសម្រាប់ផ្លាស់ប្តូរទំនិញជាបណ្តោះអាសន្ន ត្រូវគោរពតាមការនាំរបស់អាជ្ញាធរ និងសម្រួលដល់ការធ្វើចរាចរណ៍របស់សាធារណៈជន -ស្នើឲ្យពិនិត្យណែនាំដល់ម្ចាស់អាជីវកម្ម និងអ្នកបើកបររថយន្តដឹកគ្រួស-ខ្សាច់-ថ្ម អំពីសណ្តាប់ធ្នាប់ និងកម្រិតទម្ងន់នៃការដឹក ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងការជ្រុះរាយប៉ាយតាមដងផ្លូវ ខូចសោភ័ណភាព ចំពោះការដឹកផ្ទុកទម្ងន់ហួសកម្រិត បើកបរក្នុងល្បឿនលឿន និងដឹកគ្មានសណ្តាប់ធ្នាប់ អាជ្ញាធរមានសមត្ថកិច្ច ត្រូវចុះពិនិត្យណែនាំដល់អ្នកបើកបរ និងចាប់ឃាត់ ផាកពិន័យទៅតាមបច្ចេកទេស និងត្រូវធ្វើកិច្ចសន្យា ។


ក្នុងនោះដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ក៏បានកោតសរសើរដល់អាជ្ញាធរខេត្តទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចុះពិនិត្យដល់ទីតាំងទួលសុវត្ថិភាព និងបានណែនាំដល់អាជ្ញាធរឲ្យរៀបចំបោសសម្អាត និងកែលម្អទីទួលសុវត្ថិភាពដែលមានស្រាប់តាមបណ្តាស្រុក ដើម្បីទុកសម្រាប់ជម្លៀសប្រជាពលរដ្ឋ និងសត្វពាហន: ដែលរងគ្រោះនិងងាយរងគ្រោះ ពីទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង និងគ្រោះមហន្តរាយនានា ជាពិសេសបានណែនាំហាមឃាត់បងប្អូនកុំឲ្យចូលកាប់ទន្ទ្រានយកដីសហគមន៍(ទួលសុវត្ថិភាព)ដែលជាដីទុកបម្រើប្រយោជន៍រួមនៅមូលដ្ឋាន ។ ឯកឧត្តមក៏បានស្នើដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ត្រូវចុះពិនិត្យ និងផ្សព្វផ្សាយអំពីការចុះចាក់វ៉ាក់សាំងសត្វពាហន:តាមបណ្តាក្រុងស្រុក ដើម្បីឲ្យបងប្អូនបានជ្រាប និងដើម្បីត្រៀមប្រមូលសត្វរបស់ខ្លួនបានរួចរាល់ ៕រាយការណ៍  ដោយលោក ម៉ែន  បូ រិទ្ធ  អ្នកយកព័ត៌មានរស្មីភ្នំដា Hot  News T V Online  ទំនាក់ទំនងការផ្សាយ WhatsApp.Telegram  097 444 88 97.011 83 47 47

















0 Reviews:

Post a Comment