ក្រចេះ÷ នាព្រឹកថ្ងៃសៅរ៍ ២រោចខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ព្រុំ សុខា ទេសរដ្ឋមន្ត្រី ជាប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន និងជា ប្រធាន ក្រុម ការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ និងសមាសភាពអ្នកអញ្ជេីញចូលរួម
១. ថ្នាក់ដឹកនាំក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកព្រែកប្រសព្វ/ឃុំទាំង៨នៃស្រុកព្រែកប្រសព្វ២០រូប
២.ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះនិងតំណាងឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត២រូប
៣.ថ្នាក់ដឹកនាំក្រុមករាងរថ្នាក់ខេត្តចុះជួយស្រុកព្រែកប្រសព្វនៃឃុំទាំង៨នៃស្រុកព្រែកប្រសព្វ១០រូប
៤.ក្រុមការងារថ្នាកើស្រុកចុះជួយឃុំទាំង៨នៃស្រុកព្រែកប្រសព្វ៥៥រូប
៥.ប្រធានក្រុមបក្ស៥០៣រូប
៦គ្រប់ខ្នងផ្ទះ២.៩៨០ ខ្នងផ្ទះ
បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលអបអរសាទរជ័យជម្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ជាមួយមេក្រុមបក្ស និងសមាជិកតាមខ្នងផ្ទះ នៅបរិវេណតារាងបាល់ទាត់វិទ្យាល័យជ្រោយបន្ទាយ ឃុំ ជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានសមាជិកសមាជិកាចូលរួមសរុបចំនួន ៣,៥៧០នាក់ ស្រី១,៨២០នាក់ ដោយបានឧបត្ថម្ភក្នុង០១នាក់ទទួលបាន ក្រម៉ា០១ និង ថវិកា១០,០០០រៀល ។
នាឱកាសក្នុងការចុះជួបសំណេះសំណាលសមាជិកសមាជិកា ឯកឧត្ដម មានប្រសាសន៍ ក្រោយពីទទួលបានជោគជ័យឈ្នះឆ្នោតភ្លូកទឹកភ្លូកដីរួចមកសូមឱ្យបងប្អូនសមាជិកសមាជិកាទាំងអស់បន្តគាំទ្រគណបក្សប្រជាជនកម្ពុជានិងចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍដែលកំពុងមានសព្វថ្ងៃឱ្យបានឋិតថេរគង់វង្សនិងពាំនាំនៃការផ្ដាំផ្ញេីសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៑ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា ជានិច្ចកាលសម្ដេចលោកតែងគិតគូរពីសុខទុក្ខរបស់បងប្អូនសមាជិកសមាជិកាបក្សនៅតាមមូលដ្ឋានជានិច្ចមិនទុកឱនយសមាជិកសមាជិកាណាម្នាក់ស្លាប់ដោយសារការអត់បាយហូបឡេីយ ព្រោះទុក្ខលំបាករបស់សមាជិកសមាជិកា ជាទុកលំបាករបស់សម្ដេចតេជោ និងសូមឱ្យសមាជិកសមាជិកាបន្តគាំទ្រនូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១របស់សម្ដេចមហាបវរធិបតី ហ៑ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ ដេីម្បីឱ្យសម្ដេចមហាបវរធិបតី បន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅត្រេីយសុខសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍឱ្យកាន់តែរីកចម្រេីនរុងរឿងថែមទៀត¶ រាយការណ៍ ដោយលោក ម៉ែន បូ រិទ្ធ អ្នកយកព័ត៌មានរស្មីភ្នំដា Hot news ទំនាក់ទំនងការផ្សាយ WhatsApp.Telegram. 011 83 47 47.097 444 88 97
0 Reviews:
Post a Comment