(ត្បូងឃ្មុំ)៖ មហាជនសង្កេតឃើញថាៈ ក្រុមឈ្មួញល្បែងធំៗ កំពុងសប្បាយនឹងការប្រមូលលុយពីប្រជាពលរដ្ឋដោយខុសច្បាប់ តាមរយៈការដាក់ពង្រាយល្បែង”អនឡាញ” មាន់ជល់ទូរទស្សន៍ នៅតាមបណ្ដាហាងកាហ្វេមួយចំនួន ក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្នុងនោះថៅកែល្បែង”អនឡាញ”នីមួយៗ
គេតម្រូវឱ្យកូនឈ្នួលឬកម្មកររបស់ខ្លួន ឈរជើងសម្រាប់ស៊ីសងប្រាក់
ដែលក្រុមអ្នកញៀនល្បែង មកទទួលទានកាហ្វេ និងភ្នាល់ចាក់លុយរាល់ថ្ងៃ។
ជាក់ស្ដែង
ទីតាំងល្បែងអនឡាញទាំងនោះមានដូចជា!
ទី១៖ នៅចំណុចហាងកាហ្វេទល់មុខអធិការដ្ឋាននគរបាលស្រុកមេមត់
ខាងលិចផ្សារមេមត់ ប្រហែល២០០ម៉ែត្រ ក្នុងឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
២៖ ចំណុចហាងកាហ្វេ នៅខាងក្រោយ មន្ទីរពេទ្យបង្អែកស្រុកមេមត់
ក្នុងឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
៣៖ ចំណុចតារាងបាល់ទះ នៅខាងជើងផ្សារបុរីតេជោ ក្នុងឃុំដារ
ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
៤៖
ចំណុចហាងកាហ្វេ នៅខាងលិចផ្សារដារ ប្រហែល៥០ម៉ែត្រ ស្ថិតនៅភូមិដារផ្សារ ឃុំដារ
ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
៥៖
ចំណុចហាងកាហ្វេ នៅខាងលិចផ្សារដារ ប្រហែល១គីឡូម៉ែត្រ ស្ថិតនៅភូមិដារផ្សារ ឃុំដារ
ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្នុងនោះអស់លោកអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ បានរក្សាភាពស្ងៀមស្ងាត់មិនអនុវត្តន៍ តាមបទ បញ្ជារបស់សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្តីពីការទប់ស្កាត់និង បង្គ្រាប បទល្មើស ល្បែងសុីសងគ្រប់ប្រភេទនោះទេ។
មហាជនដែលរស់នៅក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានលើកឡើងថា ជាទូទៅក្រុមអ្នកញៀនល្បែងជល់មាន់តាមអនឡាញនៅទីតាំងខាងលើ តែងតែពពាក់ពពូន ផ្តុំក្បាលគ្នាចូលទៅលេងល្បែងសុីសងជល់មាន់តាមអនឡាញខាងលើ ជាប្រចាំ ដោយស្រែកហ៊ោកញ្ជៀវ គ្មានញញើ ត និងទោសទណ្ឌបន្តិចណាទាល់តែសោះ។
យើងដឹងហើយថាៈបញ្ហា អសន្តិសុខ កើតនូវអំពើចោកម្ម និងបទល្មើសផ្សេងៗ ដូចជាចោរលូច ចោឆក់ ចោប្លន់ និងអំពើហិង្សាជាដើម គឺផ្តើមចេញពីល្បែងសុីសង។
ហេតុនេះពលរដ្ឋ
សូមស្នើដល់លោក ប៉ោង ស៊ីណាត អធិការស្រុកមេមត់ លោក ស្រេង លី អភិបាលស្រុកមេមត់
ជាពិសេស លោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ មេត្តាចាត់កម្លាំងជំនា ញ ចុះបង្ក្រាបទីតាំងល្បែងសុីសង
តាមប្រព័ន្ធអនឡាញ ក្នុងភូមិសាស្ត្រស្រុកមេមត់ ដោយក្ដីអនុ គ្រោះ
ដើម្បីអនុវត្តឲ្យបាននូវ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព..!។
ទាក់ទិននិងករណីខាងលើ
នៅរសៀលថ្ងៃទី៣០.១០.២០២៣ យើងមិនអាចសុំការបកស្រាយពីសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋាន បាននោះទេ អង្គភាពយើងរង់ចាំការបកស្រាយរៀងរាល់ម៉ោងធ្វើការ។
ទោះជាយ៉ាងណាក្ដីពលរដ្ឋ សង្ឃឹមថាសមត្ថកិច្ចនឹងបង្ក្រាបល្បែងជល់មាន់តាមអនឡាញខាងលើជា មិនខានឡើយ ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ
បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។
0 Reviews:
Post a Comment