Tuesday, November 14, 2023

ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ ២០២៣ នេះនឹងមានទូកចូលរួមប្រកួតសរុបចំនួន ៣៣៨ទូក....

អ្នកទស្សនា: Views



ភ្នំពេញ៖ គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ បញ្ជាក់ថាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នេះគឺមានទូកចូលរួមប្រកួតប្រជែងចំនួន ៣៣៨ទូក និងប្រ ទីបធំៗ ចំនួន៣០ប្រទីប។

ឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការរៀបចំបុណ្យជា តិ-អន្តរជាតិបានបញ្ជាក់ក្នុងកិច្ចប្រជុំអន្តរក្រសួង«ស្តីពីការត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣» ថាសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំ ពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នេះនឹងមានទូកចូលរួមប្រណាំងប្រជែងសរុប ៣៣៨ទូកមកពីបណ្តារាជធានី-ខេត្ត។

ឯកឧត្តមក៏បានបង្ហាញពីក្តីសង្ឃឹមចំពោះគណៈកម្មការតាមផ្នែកនីមួយៗ នឹងប្រឹងប្រែងបំពេញភារកិ ច្ចឱ្យទទួលបានជោគជ័យ ដូចដែលនាពេលថ្មីៗនេះគឺទទួលបានជោគជ័យលើការរៀបចំទិវាបុណ្យឯក រាជជាតិ០៩ វិច្ឆិកា ខួបទី៧០ ដែលទើបបញ្ចប់ទៅនេះ។

គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃគិតចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ៕

0 Reviews:

Post a Comment