Tuesday, November 14, 2023

មហាជនសំណូមពរដល់ ស្នងការនគរបាលខេត្តកណ្តាល សូមមេត្តាជួយចាត់វិធានការណ៌តាមផ្លូវច្បាប់ ចំពោះទីតាំងហ្គេមបាញ់ត្រី នៅក្នុងភូមិលេខ1 សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ផងទាន

អ្នកទស្សនា: Views



ខេត្តកណ្ដាល៖ មហាជនដែលរស់ នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាលបានសំណូមពរដល់លោកឧត្តមសេនី យ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល  ពិសេសឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល  សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី និង ល្បែងជាច្រើនទៀត នៅក្នុងភូមិលេខ1 សង្កាត់ស្វាយរលំ  ក្រុងតាខ្មៅ ខេត្តកណ្ដាលផងទាន ដែលកំពុងតែបើកដំណើរការពង្វក់ក្រុមពួកអ្នកញៀន ល្បែងទាំងចាស់ ទាំង ក្មេង ឲ្យចូលទៅលេង ខណះពេលដែលអស់លោកអាជ្ញា ធរ និងសមត្ថកិច្ចក្រុងតាខ្មៅ  បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំ ស្តីពីការទប់ស្កាត់ និងបង្ក្រាប បទល្មើសល្បែងស៊ីសង គ្រប់ប្រភេទនៅទូទាំងរាជធានីខេត្ត។

 

សូមជម្រាបថា?កាលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះសម្ដេចតេ ជោ ហ៊ុនសែនបានចេញបទបញ្ជាដាច់ខាតឲ្យ អភិបាលរាជធានីខេត្តទាំង២៥ ខេត្តក្រុង ត្រូវបិទទីតាំង បនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាន តែបាន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ខាតមួយទៀ តថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែ លមិននាំគ្នាទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេអាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

មហាជនបាននាំគ្នាដាក់ការសង្ស័យ ទៅលើអាជ្ញាធរនិងសមត្ថកិច្ចក្រុងតាខ្មៅ ករណីល្បែងស៊ីសង ហ្គេមបាញ់ត្រី និងល្បែងអនឡាញជាច្រើនប្រភេទទៀត នៅក្នុងភូមិលេខ1 សង្កាត់ស្វាយរលំ  ក្រុងតាខ្មៅ ខេត្តកណ្ដាល សង្ស័យមានការត្រូវរូវគ្នា ផងក៌មិនដឹង ? ទើបអស់លោកអាជ្ញាធរក្នុងក្រុងតាខ្មៅ នាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំ (ពោល)មិនអនុ វត្តន៌នូវគោលនយោបាយភូមិសង្កាត់ទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃទៀតផង។

ទាក់ទិននិងករណីខាងលើ  យើងមិនអាចសុំការបកស្រាយពីសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋាន បាននោះទេ អង្គភាពយើងរង់ចាំការបកស្រាយរៀងរាល់ម៉ោងធ្វើការ។

ទោះជាយ៉ាងណាក្ដីពលរដ្ឋ សង្ឃឹមថាសមត្ថកិច្ចនឹងបង្ក្រាបល្បែង សុីសងខាងលើជា មិនខានឡើយ ដើម្បីកុំឱ្យល្បែងសុីសងទាំងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។

 



0 Reviews:

Post a Comment