Thursday, November 16, 2023

រដ្ឋមន្ត្រីការងារ ចង់ឃើញជ័យលាភីសហគ្រិនថ្នាក់ជាតិរបស់កម្ពុជាឈានជើងប្រកួតដល់កម្រិតតំបន់.....

អ្នកទស្សនា: Views

 ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ ចង់ឃើញជ័យលាភីប្រ កួតប្រជែងក្នុងកម្មវិធីប្រកួតពានរង្វាន់សហគ្រិនថ្នាក់ជាតិរបស់កម្ពុជា អាចពង្រីកវិសាលភាព ប្រកួតប្រ ជែងរបស់ខ្លួនដល់កម្រិតតំបន់។ ការថ្លែងយ៉ាងដូចនេះ គឺធ្វើឡើងក្នុងពេលដែលឯកឧត្តមរដ្ឋមន្ត្រី បានអ ញ្ជើញបិទការប្រកួតពានរង្វាន់សហគ្រិនថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលជាកិច្ចសហការរៀបចំឡើងដោយវិ ទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ និងសហគ្រិនខ្មែរ ដែលធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា៖ “ខ្ញុំចង់ឱ្យកម្មវិធីសហគ្រិននេះធំជាងមុន និងមានការប្រកួតប្រជែងដល់កម្រិតថ្នាក់តំបន់ ហើយព្រឹត្តិការណ៍នៃការប្រកួតប្រជែងនេះ ត្រូវបានសង្គម និងរាជរដ្ឋាភិបាលទទួលស្គាល់”។

សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ការឈានឡើដល់កម្រិតអន្តរជាតិ គឺជាការបង្ហាញពីសក្តានុពលនៃសហគ្រិនកម្ពុជាក្នុងកម្រិតតំបន់ដែលជាការពង្រីកសមត្ថភាព និងដកស្រង់បទពិសោធន៍បន្ថែមព្រោះសហគ្រិនកម្ពុជាក៏មានសមត្ថភាពគួរឱ្យកត់សម្គាល់ផងដែរ។ បន្ថែមពីនេះ ការបង្កើនទំហំនៃការផ្តល់ពានរង្វាន់ដល់ ជ័យលាភី ក៏ជាចំណុចដែលនឹងបង្កើនការទាក់ទាញបេក្ខភាពចូលរួមការប្រកួតប្រជែង។

សូមបញ្ជាក់ថា ការប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២៣នេះ មានជ័យលាភីចំនួន៤រូប ដែលមានគោលបំណងពង្រឹង និងពង្រីកភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន និងទំនួលខុសត្រូវសង្គមតាមរយៈការកសាងអនាគតសហគ្រិននៅកម្ពុជា ៕









0 Reviews:

Post a Comment