តាកែវ៖ មហាជន បានសំណូមពរ ដល់លោក ឈាង ផាន់ ណារ៉ា ស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមមេត្តាជួយចាត់វិធានការផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងជល់មាន់អនឡាញមួយកន្លែង នៅចំនុចក្នុង ភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលកំពុងតែបើកលេងយ៉ាងសប្បាយអឺងកង ដោយមិនខ្វល់ពីទោសទណ្ឌបណ្តិចទាល់តែសោះ(ពោល) ខណះដែលលោក ឆាយ កែវមុន្នី អធិ ការដ្ឋាននគរបាលស្រុកបាទី បានរក្សាភាពស្ងៀមស្ងា ត់ ផ្គើននិង បទបញ្ជារបស់សម្តេចតេ ជោហ៊ុនសែន យ៉ាងពេញបន្ទុក ស្តីពីការទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសងនៅទូទាំងប្រទេស។
សូមជម្រាបថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់អោយខា នតែបាន។សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀត ថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូ លដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀ តផង ។មហានជននៅក្នុង ស្រុកបាទី បានលើកឡើងថា មូលហេតុអ្វី? បានជាលោក ឆាយ កែវមុន្នី បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងបនល្បែង ជល់មាន់តាមអនឡាញខាងលើនេះ? ហើយថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុន សែន ទៀតសោធន៏នោះ? សង្ស័យតែទីតាំងបនល្បែងមាន់ ជល់តាមអនឡាញខាងលើនេះ សង្ស័យជាឆ្នាំងបាយ របស់លោក ឆាយ កែវមុន្នី ទេដឹង ទើបបានជាលោក រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារប ស់សម្តេចតេជោហ៊ុនសែន៕
0 Reviews:
Post a Comment