Sunday, November 5, 2023

ល្បែងស៊ីសង”អនឡាញ”នៅស្រុកត្រាំកក់ កំពុងរីកដូចផ្សិត ខណៈសមត្ថកិច្ចមិនបង្ក្រាប!

អ្នកទស្សនា: Views

(ខេត្តតាកែវ)៖ រាល់ថ្ងៃគេសង្កេតឃើញថាៈ ក្រុមឈ្មួញធំៗ កំពុងសប្បាយនឹងការប្រមូលលុយពីប្រជាពល រដ្ឋដោយខុសច្បាប់!។ តាមរយៈការដាក់ពង្រាយល្បែង”អនឡាញ”បញ្ជល់មាន់ទូរទស្សន៍នៅតាមបណ្ដា ហាងកាហ្វេមួយចំនួន និងតូបលក់ចាប់ហួយ ក្នុងភូមិសាស្ត្រស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងនោះថៅកែល្បែង”អនឡាញ”នីមួយៗ គេតម្រូវឱ្យកូនឈ្នួលឬកម្មកររបស់ខ្លួន ឈរជើងសម្រាបស៊ី ស ងប្រាក់ ដែលក្រុមអ្នកញៀនល្បែង មកភ្នាល់ចាក់លុយរាល់ថ្ងៃ..។ ស្របពេលដែល អាជ្ញាធរនិងសមត្ថ កិច្ច រក្សាភាពស្ងៀមស្ងាត់ មិនទប់ស្កាត់ ហើយក៏មិនចុះបង្ក្រាបអ្វីដែរ..!។

ជាក់ស្ដែង ទីតាំងល្បែងអនឡាញនេះមានទីតាំង

ស្ថិតនៅភូមិ ត្រពាំងឬស្សី ឃុំត្រាំកក់ និងឃុំត្រពាំងធំខាងត្បូង ស្រុករត្រាំកក់ ខេត្តតាកែវ។

ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធ”អនឡាញ”មាន់ជល់អនឡាញ គឺកំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃតែម្ដង  មិនដែលឃើញសមត្ថកិច្ច ចុះបង្ក្រាបនោះឡើយ.!។

ព្រោះតែការបើកល្បែង”អនឡាញ”ខុសច្បាប់បានយ៉ាងរលូនបែបនេះហើយ ទើបស្ដ្រីខ្លះដែលមានប្ដីជា អ្នកញៀនល្បែង កើតចិត្តក្ដៅក្រហាយ ឈ្លោះប្រកែកគ្នាជាមួយប្ដីញឹកញាប់។

ខណៈប្ដីទៅហូបកាហ្វេ១កែវសោះ បែរជា មិនមកផ្ទះតាំងពីព្រឹកដល់ល្ងាចដោយរវល់វក់វី និងការផ្សងសំណាង ភ្នាល់ចាក់លុយមាន់ជល់តាមទូរទស្សន៍ បណ្ដាលឱ្យខាតពេល មិនបានទៅធ្វើការងាររកស៊ីដើម្បីផ្គត់ផ្គង់គ្រួសារ។

ជាមួយគ្នានោះ អ្នកឈ្នះសប្បាយហ៊ោកញ្ច្រៀវឡើងទ្រហឹងអឺងកង ពេញហាងកាហ្វេ និងតារាងបាល់។ រីឯអ្នកចាញ់វិញ ប្រែទឹកមុខក្រៀមក្រំប្រឈមជំពាក់គេ និងត្រូវដោះបំណុលទៀតផង។ អ្នកខ្លះភ្នាល់ចាញ់ផ្ទួនៗជាច្រើនថ្ងៃជាប់គ្នា កើតអារម្មណ៍មួម៉ៅ ក្រពុលមុខ មកផ្ទះវិញ ឈ្លោះប្រកែកប្រពន្ធកូន និងប្រើអំពើហិង្សាក្នុងគ្រួសារក៍មាន។

យើងដឹងហើយថាៈ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា បើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួច ចោរប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជាដើម។ល។

ហេតុនេះពលរដ្ឋ សូមស្នើដល់លោកឌុក ធីយ៉ា អធិការនគបាលស្រុកត្រាំកក់។ មេត្តាចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ ក្នុងភូមិសាស្ត្រស្រុកត្រាំកក់ ដោយក្ដីអនុគ្រោះ ដើ ម្បីអនុវត្តឲ្យបាននូវ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព..!។

ទាក់ទិននិងករណីខាងលើ លោកឌុក ធីយ៉ា អធិការនគបាលស្រុកត្រាំកក់បានប្រាប់អង្គភាពយើងថា ចាំអោយគេទៅមើល។

ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹមថា សមត្ថកិច្ច នឹងបង្ក្រាបល្បែងជល់មាន់តាមអនឡាញខាងលើនេះ មិនខានឡើយ។ ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ បង្វែរស្មារតីពលរដ្ឋឱ្យភ្លេ ចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។ ខណៈថៅកែដែលជាអ្នកបើកល្បែង”អនឡាញ” ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់៕




0 Reviews:

Post a Comment