Saturday, December 9, 2023

ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នង ៤បន្ទប់ ដែលជាអំណោយសប្បុរសជនជប៉ុន.!

អ្នកទស្សនា: Views


ក្រចេះ÷ ព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ស្រេ ង សុភាព អភិបាលខេត្តស្តីទី អញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ៤បន្ទប់ និងសមិទ្ធផលនានានៃសាលាបឋមសិក្សាកណ្ដោល ជាអំណោយសមាគមសប្បុរ សជនជប៉ុនតាមរយៈអង្គការTDO ឋិតភូមិរលៀក ឃុំកំពង់ដំរី ស្រុ កឆ្លូង ខេត្តក្រចេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ាង ប៊ុន លាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវអគ្គមហាឧបាសិកា ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៕ 

រាយការណ៍ដោយ លោកម៉ែន បូរិទ្ធ អ្នកយកព័ត៌មានរស្មីភ្នំដា Hot News RDN ទំនាក់ទំនងការផ្សាយ WhatsApp.Tel egram.011 83 47 47.097 444 88 97












0 Reviews:

Post a Comment