(ប៉ោយប៉ែត )៖ ពលរដ្ឋលើកឡើងថា : រាល់ថ្ងៃគេសង្កេតឃើញថាៈ ក្រុមឈ្មួញធំៗ កំពុងសប្បាយនឹងការប្រមូលលុយពីប្រជាពលរដ្ឋដោយខុសច្បាប់!។ តាមរយៈការដាក់ពង្រាយល្បែង”អនឡាញ” បញ្ជល់មាន់តាមទូរទស្សន៍ យីហោ (K168)នៅតាមបណ្ដាហាង កាហ្វេមួយចំនួន ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។
ក្នុងនោះថៅកែល្បែង”អនឡាញ”នីមួយៗ គេតម្រូវឱ្យកូនឈ្នួលឬកម្មកររបស់ខ្លួន ឈរជើងសម្រាប់ស៊ីសងប្រាក់ ដែលក្រុមអ្នក ញៀនល្បែង មកទទួលទានកាហ្វេ និងភ្នាល់ចាក់លុយរាល់ថ្ងៃ..។
យើងដឹងហើយថាៈ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា បើចាញ់ច្រើនកាលណាអ្វីៗក៍ហ៊ា នធ្វើអាចកើតជាអំពើចោរលួច ចោរប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជាដើម។ល។
ហេតុនេះពលរដ្ឋ សូមស្នើដល់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មេត្តាចាត់កម្លាំងជំនាញ ស្រាវជ្រាវបង្ក្រាបទីតាំងល្បែងសុីសង តាមប្រព័ន្ ធអនឡាញ យីហោ«k168»ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតផង ដោយក្ដីអនុគ្រោះ ដើម្បីអនុវត្តឲ្យបាននូវ គោលន យោបាយភូមិ-ឃុំ មានសុវត្ថិភាព..!។
ទាក់ទិននិងករណីខាងលើ អង្គភាពយើងមិនអាចសុំការបំព្លឺពីអា ជ្ញារធម៍នឹង សមត្ថកិច្ចក្នុងមូលដ្ឋាបាននោះទេ។
ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែង សង្ឃឹមថា សមត្ថកិច្ច នឹងបង្ក្រាបល្បែងជល់មាន់តាមអនឡាញខាងលើនេះ មិនខានឡើយ។ ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ បង្វែរស្មារតីព លរដ្ឋឱ្យភ្លេ ចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំ ណា ង។ ខណៈថៅកែដែលជាអ្នកបើកល្បែង” នឡាញ” ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់៕
0 Reviews:
Post a Comment