Tuesday, May 7, 2024

រដ្ឋបាលខេត្តក្រចេះ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តបន្ត

អ្នកទស្សនា: Views


ក្រចេះ÷ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសក រាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អ ញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តការងារបន្ត របស់រដ្ឋបាលខេត្តក្រចេះ និងត្រៀ មរៀបចំកម្មវិធីខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ពីស្ថានភាពអាកាសធាតុព្រះរាជាណាច ក្រកម្ពុជាយើង សូមមានការប្រុងប្រយត្ន័ខ្ពស់ក្នុង ដំណាក់កាលរដូវក្តៅខ្លាំងនាពេលនេះ សូមថែទាំសុខភាពឱ្យបានល្អប្រសើរ ដើម្បីបញ្ជៀសពីជំងឺផ្សេងៗ។

ឯកឧត្តម វ៉ា ថន បានកោតសរសើរ ដល់មន្ទីរ អង្គភាពជុំវិញខេត្ត សម្រេចបានក្នុងខែកន្លងមក ក្នុងការអនុវត្តការងារ ដើម្បីពន្លឿនកិច្ចការងារ សំខាន់ៗជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបង្កភាពងាយស្រួលក្នុងការទៅទទួលសេវា និងកាត់បន្ថយការចំណាយផ្សេងៗ ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯក ភាពខេត្តបន្តថា ៖ ចំពោះបញ្ហាការអនុវត្តនូវគោលភូមិឃុំសង្កាត់មានសុវត្ថិភាព សូមឱ្យឃុំសង្កាត់ និងប៉ុស្តិ៍សហការគ្នាពង្រឹងការចុះយាមល្បាតការពារ ទប់ស្កាត់ ហើយសម្រាប់ខេត្តត្រូវចូលរួមសហការអន្តរាគមន៍ចាប់ឃាត់ខ្លួន-សុំឱ្យមន្រ្តីជលផលឆ្មាំ និងស ហគមន៍ ត្រូវរួមសហការគ្នាយ៉ាងម៉ឺងម័ត ក្នុងការថែរក្សាអភិរក្សធ នធានជីវ:ចម្រុះ ពិសេសគឺសត្វផ្សោតដែលជាធនធានកម្ររបស់ពិភពលោក ហើយក៏ជាធនធានទាក់ទាញនិងលើកកម្ពស់ផ្នែកសេដ្ឋកិច្ច ក្នុងវិស័យទេសចរណ៍របស់ខេត្ត ។

ឯកឧត្តម ស្នើសុំឱ្យអាជ្ញាធរស្រុក ត្រួតពិនិត្យពង្រឹងឃុំលើការងារបញ្ជាក់ឯកសារកិត្តិយុត្តនានា ពិសេសឯកសារកាន់កាប់លើដី ជៀ សវាងការកើតទំនាស់ និងជាការឆ្លៀតឱលកាសវាយប្រហារ ពីជនអគិតិ មកលើអាជ្ញាធរនិងរដ្ឋាភិបាល ហើយសុំឱ្យអាជ្ញាធរក្រុង និងមន្រ្តីមានសមត្ថកិច្ច បន្តពង្រឹងនិងពង្រីកការផ្សព្វផ្សាយនិងអនុវត្តការមិនប្រើប្រាស់ថង់ប្លាស្ទិក នៅតាមទីសាធារណ :ប្រ ជុំជន ពិសេសក្រុមសិស្សសាលា សូមឲ្យចូលរួមផុលផុសជាគម្រូ និងសូមជួយវេចខ្ចប់កាកសំណល់របស់ខ្លួនដែលបានហូបហើយនោះទុកដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ គឺផ្តើមចេញពីខ្លួនយើងម្នាក់ៗ ចេះមានគំនិតចូលរួមសំអាត ដើម្បីឱ្យក្រុងក្រចេះ យើងកាន់តែមានសោភ័ណភាពស្រស់ស្អាត ៕ រាយការណ៍ដោយ លោក ម៉ែន បូរិទ្ធ អ្នកយកព័ត៌មាន RDN MEDIA NEWS  ទំនាក់ទំនងការផ្សាយ WhatsApp Telegram.011 83 47 47.097 444 88 97




















0 Reviews:

Post a Comment