តាកែវ៖ បន្ទាប់ពីប្រទះឃើញស្ត្រីម្នាក់បានដេកស្លាប់ក្នុងគុម្ពព្រៃ ដោយមានក្មេងម្នាក់យំអោបសពយ៉ាងអាណោចអាធ័មផង ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី សមត្ថកិច្ចនគរបាលស្រុកបា ទី ដឹកនាំដោយ លោកវរសេនីយឯក ឆាយ កែវមុន្នី បានសហកា រជាមួយជំនាញពាក់ព័ន្ធ ចុះស្រាវជ្រាវ កំណត់មុខសញ្ញា រហូត ឈានទៅឃាត់ខ្លួន វេជ្ជបណ្ឌិត ស៊ុន ម៉ារីណា អាយុ៣៩ឆ្នាំ ជាម្ចាស់ មន្ទីរសម្រាកព្យាបាល និង សម្ភព សុងហាក់ ម៉ារីណា ស្ថិ តនៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ចំណែក ស្វាមីឈ្មោះ ហៀង សុងហាក់ ជាពេទ្យដែរនោះ សមត្ថកិច្ចកំពុងសាកសួរ គិតត្រឹមម៉ោង៨យប់ ថ្ងៃទី១៩ ខែវិច្ឆិកានេះ។
ប្រភពពីអធិការដ្ឋាននគរបាលស្រុកបាទីបានឱ្យដឹងថា ក្រោយពីធ្វើការសាកសួររួច វេជ្ជបណ្ឌិត ស៊ុន ម៉ារីណា បានឆ្លើយសារភា ពថា នៅថ្ងៃទិ ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ មានឈ្មោះ ណាំ ចាន់ធូ បានមកពិនិត្យ និងពិគ្រោះជម្ងឺនៅបន្ទប់ពិគ្រោះជម្ងឺ សុងហាក់ ម៉ារីណារបស់ខ្លួន ដោយពិនិត្យឃើញអ្នកជម្ងឺឈឺ រលាកក្រពះ រលាកសួត ជម្ងឺហត់ចុកទ្រូង និងលើសឈាម បន្ទាប់មកឈ្មោះ ស៊ុន ម៉ារីណា បានប្រាប់ទៅអ្នកជម្ងឺឈ្មោះ ណាំ ចាន់ធូ ថា ត្រូវព្យាបាលរយ:ពេល០៥ថ្ងៃ តែឈ្មោះ ណាំ ចាន់ធូ សុំព្យាបាលរ យ:ពេល ០៣ថ្ងៃ ដោយចាប់ផ្ដើមព្យាបាលលើកទី០១ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រើថ្នាំ វីតមីនសេ 1g ស៊ីមេទីឌីន 20 0g សង់តាមីសីន 80mg ព្យាបាលលើកទី០២ នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រើប្រាស់ថ្នាំភិនភាគខាងលើដដែល និងលើ កទី ០៣ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រើប្រាស់ថ្នាំភិនភាគខាងលើដដែល។
ខណៈនោះឈ្មោះ ណាំ ចាន់ធូ បានប្រតិកម្មជាមួយថ្នាំស្លាប់តែម្ដ ង ក្រោយឈ្មោះ ណាំ ចាន់ធូស្លាប់ ឈ្មោះ ស៊ុន ម៉ារីណា មិនបានប្រាប់ប្ដីទេ រហូតដល់វេលាម៉ោង ២១ ឈ្មោះ ស៊ុន ម៉ារីណា ក៏បា នយកសពដាក់រថយន្តពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 2 U-0700 របស់ខ្លួនយកសពទៅផ្លុងចោលនៅ ចំណុចភូមិម្រះ ព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ក៏បន្តដំណើរទៅមើលឪពុ កឈឺនៅឯខេត្តតាកែវ រហូតដល់វេលាម៉ោង ២២ និង ៣០ នាទី ទើបត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះក៏មិនបាននិយាយរៀ បរាប់ដំណើររឿងប្រាប់ប្ដីដែរព្យាយាមលាក់ ។
ឈ្មោះ សៅ ផាន អាយុ ៤៤ឆ្នាំ ជាស្វាមីសពជនរងគ្រោះ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រពន្ធខ្លួនបានចេ ញពីផ្ទះជាមួយក្មួយ ទៅព្យាបាលជម្ងឺនៅផ្ទះគ្រូពេទ្យឈ្មោះ ស៊ុន ម៉ារីណា ដូចសព្វដង ប៉ុន្តែបាត់មិនឃើញត្រឡប់មកផ្ទះវិញ គាត់និងក្រុមគ្រួសារបានទៅសួរពេទ្យ តែពេទ្យថាអត់ឃើញ ក៏បាននាំគ្នាដើររករហូតយប់ជ្រៅទើបប្រទះឃើញម៉ូតូរបស់ជនរងគ្រោះ ស្ថិ តនៅក្នុងព្រៃចម្ងាយពីផ្ទះពេទ្យប្រហែល៣០០ម៉ែត្រ ប៉ុន្តែមិនបានឃើញជនរងគ្រោះឡើយ។
លុះព្រឹកឡើង ថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២៤ ទើបប្រជាពលរដ្ឋប្រទះឃើញសពជនរងគ្រោះ និងក្មួយអង្គុយយំក្បែរសាកសព នៅចំណុចគុម្ពព្រៃសង្កែក្បែរផ្លូវបេតុង ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ៕
0 Reviews:
Post a Comment