ខេត្តស្វាយរៀង : ថ្មីៗអង្គភាពសារព័ត៌មានយើងបានទទួលរូបភាពខ្លះពីការដំណើរការបើកឲ្យលេង ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ចាក់បាល់ ហ្គេមបាញ់ត្រី និងល្បែងផ្សេងៗ ជាច្រេីនប្រភេទទៀត ភ្នាល់តាមអនឡាញ ប្រហែលជាម្ចាស់ល្បែងបុគ្គលម្នាក់នោះមាន ខ្នងបង្អែក រឹងមាំនៅពីក្រោយ ទេីបហ៊ានធ្វើអ្វីៗតាមអំពេីចិត្តបែបនេះ។
នេះបញ្ជាក់ឲ្យ ឃើញថា ល្បែងស៊ីសងតាមអនឡាញ នៅក្នុងក្រុងបាវិត នៅតែបន្តកើតមានជាធម្មតា បើទោះបីជាក្រសួងមហាផ្ទៃបានហាមប្រាមយ៉ាងតឹងរឹងក៏ដោយ។
ប្រភពបានរាយការណ៍ថា ល្បែងអនឡាញកំពុងដំណើរការលួចលាក់បើកប្រឆាំងទៅនឹងបទបញ្ជារបស់រាជ រដ្ឋាភិបាលពួកថៅកែ ល្បែងស៊ីសងដែលនៅតែផ្គើន នេះបញ្ជាក់ឲ្យឃើញថាអាជ្ញាធរ ក្រុងបាវិត នៅ តែបណ្តែតបណ្ដោយឲ្យមានល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ យ៉ាងសកម្មដដែល។
យោងតាមប្រភពព័ត៌មានច្បាស់ការបានបញ្ជាក់ឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធ អនឡាញ ដែលកំពុង បើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ហា ក់រក្សាភាពស្ងៀមស្ងាត់។
មជ្ឈដ្ឋានខាងក្រៅ! និងពលរដ្ឋក្នុងមូលដ្ឋានរិះគន់ចំៗទៅលើអាជ្ញាធរនិង សមត្ថកិច្ច ក្រុងបាវិតថាហាក់បណ្ដែតបណ្ដោយនិងព្រងើយកន្តើយមិនបង្ក្រាបចំពោះទីតាំងបនល្បែងខាងលើ បណ្តោយឲ្យបើកដំណើរការបានយ៉ាងរលូន ថែមទាំងមិនអនុវត្ត គោលនយោបាយភូមិ/ឃុំ មានសុវត្ថិភាព ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។
ទីតាំងល្បែងខាងលើ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋា នមានការព្រួយបារម្ភជាខ្លាំង អំពីបញ្ហាសុវត្ថិភាពគ្រួសារខ្លាចប្តីនិងកូនពួកគាត់មានការផុងខ្លួនជាមួយល្បែងនេះហើយល្បែងខុសច្បាប់ទាំងនេះ ជា ដើ មចម នៃអំពើហិង្សា ម្យ៉ាងទៀតខ្លាចកើតនូវអំពើចោរកម្ម និង បទល្មើសផ្សេងៗ ដូចជាចោរលួច ឆក់ ប្លន់ ជាដើម។
ទាក់ទិននិងករណីខាងលើ អង្គភាពយើងមិនអាចសុំការបំព្លឺពី អាជ្ញារធម៍នឹងសមត្ថកិច្ចក្នុងមូលដ្ឋាបាននោះទេ។
ទោះជាយ៉ាងណាក្ដី អ្នកដែលមានប្ដីនិងកូន ជាអ្នកញៀនល្បែង សង្ឃឹម ថា សមត្ថកិច្ច នឹងបង្ក្រាបល្បែងតាមអនឡាញខាងលើនេះ មិនខានឡើយ។ ដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះបង្វែរស្មារតីពលរដ្ឋឱ្យភ្លេច ការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។ ខណៈថៅកែដែលជាអ្នកបើកល្បែង ”អន ឡាញ ”ចាំទទួលផលស្រាប់ៗ យ៉ាងច្រើនសន្ធឹកសន្ធាប់៕
0 Reviews:
Post a Comment