Saturday, December 25, 2021

រថយន្តធន់ធំមួយគ្រឿង បើកមកដល់ចំណុចរង្វង់មូលវាលរេញ សង្ស័យងងុយដេកពេក ព្រះខ្លួនដេកភ្លឹងនៅលើផ្លូវ

អ្នកទស្សនា: Views

នៅវេលាម៉ោង២១ និង៣៥នាទី យប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នា..ក់ចរាចរណ៍មួយបានកើ.តឡើង នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៨០-១៨១ នៅចំណុចរង្វង់មូលវាលរេញ ស្ថិតក្នុង ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


សមត្ថកិច្ចដែលបានចុះទៅដល់កន្លែងកើតហេតុបានឱ្យដឹងថា

ករណីគ្រោះថ្នា. ក់ចរាចរណ៍នេះ បង្ករឡើងដោយរថយន្តធន់ធំ ០១គ្រឿង ម៉ាកSte ling ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣D-០៧៣៨ ទិសដៅ ពីខេត្តព្រះសីហនុ-ភ្នំពេញ (សណ្តោងកុងទីន័រ) អ្នកបើកបរឈ្មោះ សៀង វុទ្ធា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិសិរីវឌ្ឍ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តព្រះសីហនុ ។​ហើយពេលមកដល់ចំណុចកើ.តហេតុត្រង់ចំណុចរង្វង់មូលបានរេចង្កូតបណ្តាលឱ្យក្រឡា. ប់តែម្តង។ទោះជាយ៉ាងណា ករណីខាងលើមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។


រថយន្តខាងលើត្រូវបានស្ទូច យកទៅរក្សាទុកនៅអធិការការដ្ឋាននគរបាលស្រុកព្រៃនប់រងចាំដោះស្រាយនាពេលក្រោយ ។ រីឯអ្នកបើកបរក៏ត្រូវបានបញ្ជូនទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ផងដែរ៕






0 Reviews:

Post a Comment