Monday, December 27, 2021

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ នៅតាមមណ្ឌលប្រឡងវិទ្យាល័យព្រះសីហនុ ក្នុងក្រុងកំពង់ចាម

អ្នកទស្សនា: Views

នាព្រឹកថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ ចាម រួមជាមួយឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេ ខាធិការក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងមានការចូលរួមអមដំណើរដោយ លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរក្រុងកំពង់ចាម តំណាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖២៧ ធ្នូ ២០២១ នៅមណ្ឌលវិទ្យាល័យព្រះសីហនុ នៅក្រុងកំពង់ចាម។


មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម អភិបាលខេត្ត បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសា ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង តាមសារាចរណែនាំរបស់ក្រសួងអប់រំ យុវ ជន និងកីឡា ដើម្បីអនុវត្តន៍វិធានការសុខាភិបាល ៣ការពារ និង៣កុំ បង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ ដោយមានការត្រួតពិនិត្យសុខភាពជាមុន ពាក់ម៉ាស បាញ់អាល់កុល។ ជាមួយនេះ ឯកឧត្ដមអភិបា លខេត្ត ក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ឲ្យទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។


សូមបញ្ជាក់ថា នៅក្នុងឆ្នាំសិក្សា២០២០-២០២១នេះ​ មណ្ឌលប្រឡងក្នុងខេត្តកំពង់ចាម​ បានចែងចែកជា២ផ្នែក​ ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រមានចំនួនបេក្ខជន២.៨៣០នាក់​ ដែលត្រូវ៥មណ្ឌល​ស្មេីនឹង ១១៥បន្ទប់​ និងថ្នាក់វិទ្យាសាស្ត្រសង្គម​ មានចំនួ ន៤.២៨១នាក់​  មានមណ្ឌល៧​ ស្មេីនឹង១៧ ២បន្ទប់ផងដែរ៕


ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម






0 Reviews:

Post a Comment