Thursday, December 16, 2021

ភរិយាថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន ចូលរួមអបអរសាទរ ខួប៩ឆ្នាំ របស់អង្គការHHC...

អ្នកទស្សនា: Views

កណ្តាល :  លោកជំទាវ ទេព រង្ស៊ី  ខៀវ កញ្ញារិទ្ធ ភរិយារបស់ ឯកឧត្ដម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានកិត្តិយស សមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌ មាន បានដឹកនាំ ភរិយាថ្នាក់ដឹកនាំ និងសប្បុរសជននានា ចូលរួមអបអរសាទរ ខួប៩ឆ្នាំការបង្កើតអង្គការ ជំនួយនៃក្តីសង្ឃឹមសំរាប់សហគមន៍ ហៅកាត់ថា អង្គការHHC  ហើយបច្ចុប្បន្ន អង្គការមួយនេះ បានក្លាយជា វិទ្យាលយ័អប់រំពិសេស ក្រុងតាខ្មៅ ស្ថិតនៅក្រុងតាខ្មៅនាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២១ នេះ។

 នាយកវិទ្យាល័យ អប់រំពិសេស ក្រុងតាខ្មៅ លោក ចាន់សារិន អោយដឹងថា៖ សាលាកុមារអូទីស្សឹម នៃអង្គការHHC បានបង្កើតឡើង ក្នុងរយៈពេល៩ឆ្នាំ ហើយបានប្រមូលកុមារ ពិការភាព ខ្សោយសតិបញ្ញា និងអូទីស្សឹម ឱ្យបានចូលរៀន ស្របតាមគោ លការណ៍ អប់រំជាតិ និងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។

 សាលាកុមារអូទីស្សឹម មានចំនួន៥ទីតាំង ដោយប្រើប្រាស់ថវិកា ឧបត្ថម្ភគាំទ្រ ដោយ សម្តេចតេជោហ៊ុ នសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ព្រមទាំងស្ថានទូតប៉ូឡូញ ប្រចាំទីក្រុងបាងកក ស្ថាន ទូតសាំងហ្គាពួរ ប្រចាំនៅកម្ពុជា រួមទាំង បណ្តាសប្បុរសជននានា ជាច្រើនទៀត។

 សព្វថ្ងៃនេះ អង្គការមួយនេះ មានកុមារពិការខ្សោ យសតិបញ្ញា និងអូទីស្សឹម ចុះឈ្មោះចូលរៀន ចំនួ ន២០៥នាក់ ក្នុងនោះ ស្រី៦៨នាក់ ព្រមទាំងបានជួ យបង្រៀនកុមារ ពិការភាពធ្ងន់ធ្ងរ នៅតាមផ្ទះបានចំនួន២៥នាក់ ទៀតផង។


លោក បន្តថា៖ នៅថ្ងៃទី៣កុម្ភះ ឆ្នាំ២០២១កន្លងទៅនេះ ដោយមានការគាំទ្រពី ប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ បានប្រែ ក្លាយ សាលាអង្គការជំនួយនៃក្ដីសង្ឃឹម សម្រាប់សហគមន៍ ឱ្យទៅជា វិទ្យាល័យអប់រំពិសេស  ដែលអនុញ្ញាត អោយវិទ្យា ល័យមួយនេះ មានវិសាលភាពថ្នាក់រៀន ចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា។


  មានប្រសាសន៍ នាឨកាសនោះលោកជំទាវ ទេព រង្ស៊ី ខៀវ កាញារីទ្ធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលា ដែ លបានយកចិត្តទុកដាក់ ក្នុងការមើលថែ និងជួយបង្រៀន ដល់កុមារខ្សោយសតិបញ្ញា និងអូទីស្សឹម ព្រោះថា៖កុមារខ្សោយសតិបញ្ញា និងអូទីស្សឹមទាំនោះ ពួកគាត់មានលក្ខណៈខុសពីកុមារធម្មតា ដែលមិនងាយក្នុងការគ្រប់គ្រង និងបង្ហា ត់បង្រៀនឡើយ។

 ជាមួយគ្នានេះ លោកជំទាវ  បាននាំយកនូវសម្ភារៈ និងថវិកាមួយ ចំនួន ដែលបានឧបត្ថម្ភ ពីសប្បុរសជននានា ជូនដល់វិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ ដោយក្នុងនោះរួមមាន៖ អង្ករ ៥០០ គី ឡូក្រាម និងថវិកា១ម៉ឺន៨ពាន់ដុល្លារ និងបានឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូក្នុងម្នាក់ៗទទួលបាន អាវរងាចំនួន១ និងថវិកា ៥ម៉ឺនរៀល ព្រមទាំងបានទស្សនា ការលេងល្បែងកំសាន្តនានា ពីសំណាក់កុមារខ្សោយសតិបញ្ញា និងអូទីហ្សឹមទាំងនោះទៀតផង៕












0 Reviews:

Post a Comment