Friday, December 17, 2021

បើកសម្ភោធជាផ្លូវការ សំរាប់សាខារាជធានីភ្នំពេញ - វិទ្យាស្ថានអន្តរជាតិ អាយធី អាខេដឹមី ស្ទេប ខេមបូឌា IT Academy STEP Cambodia..

អ្នកទស្សនា: Views

ភ្នំពេញ : ដំណឹង​ល្អ​សម្រាប់អាណាព្យាបាល​ដែល​មាន​ចង់​ឲ្យ​កូន​ទៅ​រៀន​ជាមួយ​គ្រូ​បរទេស និង​រៀនផ្នែកឌីជីថលដែលជា​កម្មវិធីសិក្សាបែប​អន្តរជាតិ ។ IT Academy STEP បានបើកសម្ពោធអគារថ្មីនៅថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2021 នៅទីតាំងថ្មី ក្នុងខណ្ ឌទួលគោក រាជធានីភ្នំពេញ។ អាគារនេះអាចទទួលសិស្សបានរហូតដល់ 1,000 នាក់!


ផ្នែករដ្ឋបាលសាលាដែលដឹកនាំដោយលោកស្រី ណាថាលី រូឌីអូណូវា (Nataly Rodionova) និង ដៃគូគ្រប់គ្រងសាលាគឺលោក វីឡាឌឺមៀរ៍ រូឌីអូណូវ​ (Vladimir Rodionov) និងក្នុងវត្តមានរបស់ភ្ញៀវមកពីក្រសួង ធុរកិច្ច និងដៃគូផ្សេងៗទៀត បានរៀបចំកម្មវិធីបើកសម្ពោធ និងចែករំលែកបេសកកម្មរបស់វិទ្យាស្ថានក្នុងការគាំទ្រយុវជនកម្ពុជាឲ្យ​ទទួលបានជោគជ័យក្នុងយុគសម័យឌីជីថល។ 


នាយិកា​សាលា​បាន​បញ្ជាក់​ថា វិទ្យាស្ថាន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៥ ហើយ​ជា​គោលដៅតែមួ យគត់​ដែល​លោកស្រី​បានមានប្រសាសន៍​ថា ​លោកស្រី​ចង់​ចែករំលែក​ចំណេះដឹងបែបឌីជីថលនេះ​ដល់​សិស្ស​ក្មេងៗ ដើម្បី​ជួយ​ពួកគេ​ឲ្យ​មាន​ឱកាស​ការងារ​កាន់តែ​ប្រសើរ។ គឺ100% នៃនិស្សិតដែលបានបញ្ចប់ការសិក្សាពី IT Academy STEP Cambodia បានទទួលការងាដោយជោគជ័យ។ IT Academy STEP គឺជាវិទ្យាស្ថានអន្តរជាតិដែលផ្តល់ការអប់រំប្រកបដោយវិជ្ជាជីវៈដល់សិស្សា នុសិស្សដោយផ្តោតលើផ្នែកសំខាន់ៗចំនួនពីរ៖ ការអភិវឌ្ឍន៍កម្មវិធី និងការរចនាក្រាហ្វិច ជាមួយនឹងការសិក្សាដែលរយៈពេល 2.5 ឆ្នាំ។ ពេលនេះ IT Academy STEP ទទួលសិស្សថ្មីដើម្បីចូលរួមកម្មវិធីសិក្សានេះ! និសិ្សតអាចជ្រើសរើសការសិក្សាដែលបែងចែកជា ៣វេន៖ វេនព្រឹក វេនរសៀល និងវេនយប់ និង ចុងសប្តាហ៍។


ក្នុងពិធីនោះ នាយិកាសាលាបានបន្ថែមថា វិទ្យាស្ថាននេះក៏មានថ្នាក់សិក្សាខ្លីៗ និងថ្នាក់សម្រាប់ក្មេងចាប់ពីអាយុ៧ ទៅ ១៥ឆ្នាំផងដែរ ព្រមទាំងបញ្ជាក់ថា ថ្ងៃនេះ IT Academy STEP មានសិស្សប្រមាណ ២០០នាក់ និងសិស្ស ១៥០នាក់ កំពុងរង់ចាំចាប់ផ្តើមសិក្សាក្នុងឆ្នាំសិក្សាថ្មីនេះ។ 


គេហទំព័ររបស់វិទ្យាស្ថាន IT Academy STEP Cambodia: https://cambodia.itstep.org/km 

ទំព័រ Facebook: https://www.facebook.com/itstepcambodia 













0 Reviews:

Post a Comment