Monday, February 7, 2022

ទីតាំងសង្វៀនលួចជល់មាន់កន្លែងត្រូវបានកម្លាំងជំនាញអធិការក្រុងប៉ោយប៉ែតចុះបង្ក្រាប!!!

អ្នកទស្សនា: Views

ខេត្តបន្ទាយមានជ័យ៖ ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងមានការខិតខំប្រឹងប្រែងពី លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បានចុះដល់ទីតាំងសង្វៀនជល់មាន់មួយកន្លែង នៅចំណុចក្លឹបថាច់ដោន នៅក្នុងតំបន់កាស៊ីហ្គោលដិនក្រោ ន ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា បន្ទាប់ពីមានបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត លោកបានដឹកនាំកម្លាំងចុះបង្ក្រាបដល់ទីតាំងខាងលើផ្ទាល់តែម្តង តែពេលចុះបង្ក្រាបនោះ ជាក់ស្តែងគឺពុំមានឃើ ញអ្នកញៀនល្បែងណាមួយឡើយ ហើយទីតាំងខាងលើនេះ ក៏ត្រូវបានចាក់សោរបិទទៀត។ ទោះបីជាយ៉ាងណាក្តីលោកនិងដាក់កម្លាំងតាមដានបន្ថែមទៀត ក្រែងលមានករណីលួចលេងល្បែងស៊ីសងខុសច្បាប់បន្ត។

អធិការក្រុងប៉ោយប៉ែតបានបញ្ជាក់ថា បើសិនជាមានករណី បើកលេងល្បែងស៊ីសងបញ្ជល់មាន់ខុសច្បាប់ ដែលក្រុម ជនខិលខូច តែងតែលេងចល័តពីកន្លែងមួយទៅកន្លែងមួយ ដើម្បីបង្វែងដានសមត្ថកិច្ច នោះសូមឱ្យពលរដ្ឋ ប្រញាប់រាយការណ៍មកសមត្ថកិច្ច ដើម្បីមានវិធានការចុះបង្ក្រាបឲ្យបានទាន់ពេលវេលា៕

ប្រជាពលរដ្ឋក្នុងមូលដ្ឋានអបអរសាទររាល់ចំណាត់ការនិងក្រោមការយកចិត្តទុកដាក់របស់មន្ត្រីជំនាញអធិការក្រុងប៉ោយប៉ែតក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុង តែងតែគិតគូដល់សុវត្ថិភាពជាចំបងជូ នបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជានិច្ចរាល់ពេលបងប្អូនប្រជាពលរដ្ឋរាយការណ៍ថាមានបទល្មើសជាក់ស្ដែងដើម្បីភូមិឃុំមានសុវត្ថិភាព។ 











0 Reviews:

Post a Comment