កំពត៖ម្ចាស់សង្វៀនជល់មាន់ឈ្មោះ(នី)តែងតែបើកសង្វៀនជល់មាន់ នៅក្នុងស្រុកទឹកឈូ ខេត្តកំពត ជាបន្តបន្ទាប់ ក្នុងនោះអាជ្ញា ធរនិងសមត្ថកិច្ចស្រុកទឹកឈូ ហាក់បីដូចជាមិនឣើពើនិងមេសង្វៀ នជល់មាន់ឈ្មោះ(នី)ផងក៌មិនដឹង ទើបបានជាបណ្តែតបណ្តោយអោយមេ សង្វៀនជល់មាន់ឈ្មោះ(នី)បើកលេងល្បែងជល់មាន់បានយ៉ាងរលូន ដោយមិនញញើតនិងទោសទណ្ឌបន្តិចណាទាល់ តែសោះ។
ប្រភពបានបញ្ជាក់ថាមេសង្វៀនជល់មាន់ឈ្មោះ(នី)បានបើកលេងល្បែងនៅចំណុចភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
ដោយមេសង្វៀនជល់មាន់ឈ្មោះ(នី)បានគៀងគរក្រុមអ្នកញៀនល្បែងដើម្បីផ្តុំក្បាលគ្នា លេងល្បែងជល់មាន់ ដោយមិនញញើតនិងការរីករាលដាលឆ្លងជំងឺកូវីដ១៩អូមីក្រុងឡើយ។
មហាជនបានលើកឡើងជាសំនួរថា?ហេតុអ្វី បានជាអាជ្ញាធរនិងសមត្ថកិច្ចស្រុកទឹកឈូ មិនដែលបង្ក្រាបបានទីតាំងល្បែងជល់មាន់ របស់បុគ្គលឈ្មោះ(នី)ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់របស់អគ្គស្នងការនគរបាលជាតិនិងក្រសួងមហាផ្ទៃ។សូមរំលឹកផងដែលថា លោកសូ ប៊ុនធឿន អធិការស្រុកទឹកឈូ នាពេលកន្លងមកមិនដែលបង្ក្រាបបានទីតាំងជល់មាន់របស់ឈ្មោះ(នី)បានម្តងណានោះទេ?បានត្រឹមតែទៅបង្អើលៗឬអោយឈប់លេងតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទធរិទ្ធ ស្នងការខេត្តកំពត ឯកឧត្តម ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត សូមឯកឧត្ដមមេត្តាចាត់វិធានការណ៍ឲ្យកូនចៅក្រោមឱវាទ ចុះត្រួតពិនិត្យ ចំពោះទីតាំងល្បែងសុីជល់មាន់ខាងលើនេះ ផងទាន។
0 Reviews:
Post a Comment