Saturday, April 9, 2022

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ បាននិមន្តព្រះសង្ឃរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តលើករាសី សុំសេចក្តីសុខចម្រើនដល់ក្រុមគ្រួសារមន្រ្តីចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ

អ្នកទស្សនា: Views


(ភ្នំពេញ ) កាលពីល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០ ២២ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ បាននិមន្តព្រះសង្ឃរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តលើករាសី សុំសេចក្តីសុខចម្រើនដល់ក្រុមគ្រួសារមន្រ្តីចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងបានទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ហើយបានបណ្តេញគ្រោះឧបទ្រុបចង្រៃ ទាំងឡាយទាំងពួងក្នុងឆ្នាំចាស់ចេញ ហើយទទួលពរជ័យទេវតាឆ្នាំថ្មី នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។

ក្នុងពិធីនេះ ក៏មានការចូលរួមពីលោក-លោកស្រីអធិការរង​ លោក-លោកស្រីនាយផ្នែក លោកនាយប៉ុស្ដិ៍ទាំង ០៧ និងមន្រ្តី ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។











0 Reviews:

Post a Comment