Thursday, April 7, 2022

នារីម្នាក់ប្រកាសបក អាក្រាត មុខ អធិការនគរបាលស្រុកព្រះនេត្រព្រះ ពាក់ព័ន្ធនឹង រឿង រំលោភបំពា.នរាងកា.យ

អ្នកទស្សនា: Views

 ភ្នំពេញ៖ នារីម្នាក់ដែលមានគណនីហ្វេសប៊ុក«ថាវរី មាស បង »ប្រកាសបកអាក្រាត មុខ លោកវរសេនីយ៍ឯក មាស ឬទ្ធី អធិការស្រុកព្រះនេតព្រះ ខេត្ត បន្ទាយ មានជ័យ ពាក់ព័ន្ធនឹងរឿងចាប់រំលោភលើរាងកាយរបស់នាង ខណៈពេលដែលរូបនាងបានទៅពឹងពាក់ លោកអធិការរូបនេះឱ្យជួយដោះស្រាយ រឿងអ្នកជំពាក់បំណុល។


បើតាម គណនីហ្វេសប៊ុកឈ្មោះ «ថាវរី មាសបង» បានសរសេររៀបរាប់យ៉ាងដូច្នេះថា ”កុំព្យាយាមលុបភស្ថុតាង លុបសារឆាតខំនិយាយបំភ្លៃការពិត ខ្មៅអោយទៅជាសរ អាក្រក់ទៅជាល្អ ទោះលោកបំភ្លៃរហូតរួច ពីច្បាប់តែលោកមិនអាចរួច ពីកម្មពារដែលលោកធ្វើដាក់ខ្ញុំទេ លោកអោយប្រពន្ធកូនមកប្ដឹងខ្ញុំ ទាំងដែលលោកបានចាប់រំលោភខ្ញុំនិងអី ពេលលោកចាប់ខ្ញុំភ្លាមៗ ខ្ញុំមិនស្រែកទេ ព្រោះយល់ពាក្យអង្វរលោកថា សុំទោសនិងទទូលខុសត្រូវ និងជួយ ដោះស្រាយរឿង គេជំពាក់លុយអោយខ្ញុំ ទើបខ្ញុំព្រមស្ងៀម តែអ្វីៗមិនដូចពាក្យសន្យាឡើយ នាងខ្ញុំនិងឡាយជាមួយ អ្នកសារពណ៌មាន និយាយលំអិតពីទង្វើ របស់លោកអធិការស្រុកប្រនេតព្រះរូបនេះ”។


នាងបន្តថា «ទោះបីលោកអធិការស្រុកព្រះនេតព្រះឯង លុបភ ស្ថុតាងលុបសារខំបំភ្លៃខ្មៅទៅជាសរ ប្រកែមិនព្រមទទូល កំហុសរហូតដល់រួចខ្លួនពីច្បាប់ក៏ដោយ តែលោកត្រូវចាំកម្មពារ មានពិតព្រោះលោកមានកូនស្រីចៅស្រី កម្មនោះ និងតាមសងវិញមិនខាន ហើយកុំបាច់អោយប្រពន្ធមកប្ដឹងខ្ញុំ ខ្ញុំមិនខ្លាចទេ លោកឯងចាប់រំលោភខ្ញុំពេល ភ្លាមៗខ្ញុំមិនប្ដឹង ព្រោះយល់ថាលោកមានមុខម៉ាត់ នៅស្រុកនិងហើយសន្យាថា និងទទូលខុសត្រូវលើរូបខ្ញុំ និងជួប ដោះស្រាយរឿង គេជំពាក់លុយអោយខ្ញុំ ទើបខ្ញុំព្រមនៅស្ងៀម តែឡូវអ្វីៗ មិនដូចពាក្យសន្យាសោះ»។


លោក ស៊ុម ចាន់គា មន្ដ្រី សម្របសម្រួល សមាគម ការពារ សិទ្ធិមនុស្ស អាដហុក ប្រចាំ ខេត្ដ បន្ទាយមានជ័យ ក៏បានបញ្ចេញមតិផងដែរ ដោយមានខ្លឹមសារទាំងស្រុងថា «កាលពីមុនធ្លាប់កើតអញ្ចឹងនៅភ្នំពេញ ហើយធ្លាប់ កើតនៅខេត្តបន្ទាយមានជ័យ អស់ចៅហ្វាយខេត្តម្នាក់ ឥឡូវមកកើតលើអធិការ ស្រុកព្រះនេត្រព្រះ ទៅវិញ ។ បើមើលតាមការសរសេរ ថាមានចាប់រំលោភសេពសន្ថវៈ លើនាង ។ ជាធម្មតា ចំពោះរូបខ្ញុំ ចាត់ទុកជាព័ត៌មាន តែបើស្រលាញ់គ្នា ព្រមព្រៀងគ្នា គ្មានអ្វីខុសទេ ព្រោះគ្មានការបង្ខិតបង្ខំឡើយ ។ តែបើករណីចាប់រំលោភសេពសន្ថវៈ ត្រូវការពេលវេលាអង្កេត និងពិនិត្យទៅលើធាតុផ្សំនៃបទល្មើសហើយ» ។


ជុំវិញករណីនេះ បណ្ដាញសារព័ត៌មានយើងខ្ញុំ នៅមិនទាន់អាចសុំសេចក្ដីបំភ្លឺណាមួយ ពីវរសេនីយ៍ឯក មាស ឬទ្ធី អធិការស្រុកព្រះនេតព្រះ បាននៅឡើយទេ៕






0 Reviews:

Post a Comment