Wednesday, May 11, 2022

លោក ឌុក ហឿន មេប៉ុស្ដិ៍ត្រពាំក្រញ៉ូង ប្រើហិង្សាវាយប្រពន្ធរបស់ខ្លួនយ៉ាងព្រៃផ្សៃ...

អ្នកទស្សនា: Views


ខេត្តតាកែវ៖ ថ្មីៗ លោក ឌុក ហឿន មេប៉ុស្តិ៍ត្រពាំងក្រញូង បានប្រើហិង្សាវាយទៅលើប្រពន្ធរបស់ខ្លួនដោយស្នាប់កាំភ្លើងយ៉ាងសាហាវព្រៃផ្សៃ កាលពីសប្ដាហ៍មុននិងបង្កឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែមេប៉ុស្តិ៍ដៃឆៅរូបនេះនៅមិនទាន់មានចំណាត់ការផ្លូវច្បាប់ពីថ្នាក់លើ ពាក់ព័ន្ធករណីហិង្សាលើស្រ្តីភេទឡើយហាក់បីដូចជាមានការបិតបាំង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ កាលពីយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ មានករណីហិង្សាមួយបង្កដោយលោក ឌុក ហឿន មានតួនាទីជាមេប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រញូង បានប្រើហិង្សាវាយទាត់ធាក់លើប្រពន្ធ ថែមទាំងដកកាំភ្លើងខ្លីពីចង្កេះ វាយក្បាលប្រពន្ធរបស់ខ្លួនបណ្តាលឲ្យប៉ោងក្បាលប៉ោងភ្នែក យ៉ាងធ្ងន់ធ្ងរ។

ងាកមកមើលលោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ ហាក់ដូចជាកំពុងតែជួយបិទបាំងរឿងអាស្រូវរបស់លោកមេប៉ុស្តិ៍ដោយរក្សា ភាពស្ងៀមស្ងាត់ និងឆ្លើយថាទើបតែដឹងរឿងកំពុងទាក់ទងទៅខណៈលោកមេប៉ុស្តិ៍ប្រើហិង្សាយ៉ាងឃោរ ឃៅទៅលើស្ត្រីភេទជាប្រពន្ធ នេះហាក់ដូចជាមានរឿងអ្វីលាក់បាំងខ្លាំងមែនទែន។

ពាក់ព័ន្ធទៅនឹងករណីហិង្សាខាងលើនេះលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ គួរតែចាត់វិធានការបែបណាចំពោះលោក ឌុក ហឿន មេប៉ុស្តិ៍ត្រពាំងក្រញូង។

ជុំវិញករណីហិង្សាដែលបង្កដោយមេប៉ុស្តិ៍នគរបាលត្រពាំងក្រញូង ខាងលើនេះ អង្គភាពយើងមិនអាចសុំការបំភ្លឺពី ឌុក ហឿន មេប៉ុស្តិ៍ត្រពាំងក្រញូងបានទេដោយសារពុំមានលេខទូរស័ព្ទ។









0 Reviews:

Post a Comment