សម្ដេចតេជោ៖ភរិយាខ្ញុំបានប្រាប់ខ្ញុំថាមានញាតិមិត្តយល់សប្តិឃើញថាបងប្រុសរបស់ខ្ញុំធ្វើដំណើរទៅអាមេរិកជាមួយខ្ញុំដើម្បីការពារខ្ញុំនៅទីនោះ។
នេះជាអបិយជំនឿតែខ្ញុំដូចជាជឿព្រោះខ្ញុំក៍យល់សប្តិឃើញបងប្រុ សខ្ញុំរហូត៣យប់ក្នុងចំណោម៤យប់។
យប់ថ្ងៃ១១និងយប់ថ្ងៃ១២នៅម៉ោង២ភ្លឺដូចគ្នាខ្ញុំយល់សប្តិឃើញ
បងប្រុសខ្ញុំដោយស្លៀកពាក់ខោអាវធំយ៉ាងស្អាតដើរមកពិនិត្យក្នុងបន្ទប់ខ្ញុំហើយប្រាប់ខ្ញុំថា(សែនឯងហត់ណាស់ខិតខំសម្រាកឱយបានបានច្រើន)។ខ្ញុំភ្ញាក់ឡើងក្រឡេករកមើលគាត់មិនឃើញខ្ញុំស្រ ក់ទឹកភ្នែកនិងខំសម្រាកទៅវិញក្រែងបានឃើញគាត់មកវិញតែស ម្រាកមិនលក់សោះរហូតម៉ោងប្រហែល៥ភ្លឺទើបសម្រាកលក់មទៅវិញ។
ព្រឹកម៉ោង៥ថ្ងៃទី១៤ខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំម្តងទៀតហើយម្តងនេះឃើញគាត់ពាក់ចិញ្ចៀនពេជ្រនៅដៃខាងឆ្វេងនិងដៃឆ្វេងនេះហើយដែលគាត់មកទាញភួយដាស់ខ្ញុំឱយភ្ញាក់ពីដេកដោ យ និយា យថា(សែនក្រោកឡើងទៅស្រុកយើងវិញម៉ោង៨ចេញពីអូតែល)។
ពេលខ្ញុំដឹងខ្លួនខ្ញុំគិតថាបងខ្ញុំពិតជានៅអាលោះអាល័យមកលើរូបខ្ញុំឬមកពីខ្ញុំគិតដល់គាត់ច្រើនពេកទើបធ្វើឱយខ្ញុំយល់សប្តិឃើញគាត់ញឹកញាប់បែបនេះ។
បងប្អូនយើងពិតមែនតែនៅស្ថានខុសគ្នាតែយើងនៅជាមួយគ្នាជានិច្ច៕
0 Reviews:
Post a Comment