Sunday, May 22, 2022

បនល្បែងមាន់ជល់តាមអនឡាញ មួយកន្លែងក្នុងហាងការហ្វេ ស្រុកសំរោង ខេត្តតាកែវ ដំណើរការយ៉ាងរំភើយសមត្ថកិច្ចមូលដ្ឋានធ្វើមិនឃើញឡើយ...

អ្នកទស្សនា: Views

 


(តាកែវ )៖ ទីតាំងបនល្បែងសុីសងមាន់ជល់អនឡាញ មួយកន្លែងកំពុងតែបើកលេងយ៉ាងអនាធិបតេយ្យជាទីបំផុត ក្នុងហាងការហ្វេមួយកន្លែង ស្លិតក្នុងភូមិក្រាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្តតា កែវ មិនមានវិធានការបង្ក្រាបសោះឡើយពីសំណាក់សមត្ថកិច្ច  ពលរដ្ឋថាបើទោះជាបីមានសេចក្តីរាយការណ៌រាប់មិនភ្លេចយ៉ាង ណាក៌ដោយ ក៌បនល្បែងមាន់ជល់តាមអនឡាញ ខាងលើនេះនៅតែបន្តដំណើរការយ៉ាងរលូន។


ប្រភពច្បាស់ការណ៌ពីគ្រួសារអ្នកចាញ់ល្បែងបានលើឡើងថា បនល្បែងសុីសងតាមប្រព័ពអនឡាញ មួយកន្លែងនេះដែលកំពុងតែដំណើរការយ៉ាងរលូន មហាជនមិនដែលឃើញ សមត្ថកិច្ចថ្នាក់ ណាចុះមកបង្ក្រាបសោះឡើយទុកអោយបនល្បែងមួយនេះ ដំ ណើរការយ៉ាងរលូននិងពង្វក់អ្នកញៀនល្បែងចាញ់ម្នាក់ៗអស់ លុយរាប់លានរៀលក្នុងមួយថ្ងៃៗ។


 ពលរដ្ឋដែលរស់នៅ ក្នុងភូមិក្រាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវសំណូមពរមកដល់ លោក ភី ឆុន អធិការស្រុក សូមជួយមានវិធានការ ផ្លូវច្បាប់ចំពោះបនល្បែងស៊ីសងខាង លើនេះតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិ ពិ សេសអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថភាព។








0 Reviews:

Post a Comment