Saturday, May 7, 2022

អាជ្ញាធរជាតិអប្សរា៖ សួនរុក្ខជាតិអង្គរ មាណជិត១៥ហិកតា នឹងសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២ ០២២នេះ

អ្នកទស្សនា: Views


នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ លោកជំទាវបណ្ឌិតស ភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានអញ្ជើញចុះពិនិ ត្យមើលស្ថានភាពទូទៅ នៅសួនរុក្ខជាតិអង្គរ មុនពេលសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ នាថ្ងៃទី០៩ ខែឧសភាឆ្នាំ២ ០២២ ខាងមុខ។


អមដំណើរលោកជំទាវបណ្ឌិតសភាចារ្យ នាឱកាសនោះមាន ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិ ឯកឧត្តមអគ្គនាយករង មន្ត្រី និងបុគ្គលិកអាជ្ញាធរជាតិអប្សរាមួយចំនួនផងដែរ ។


សូមបញ្ជាក់ថា ដើម្បីបង្កើនកិច្ចអភិវឌ្ឍក្នុងតំបន់រមណីយដ្ឋានអង្គរ និងទាក់ទាញភ្ញៀវទេសចរផង អាជ្ញាធរជាតិអប្សរា បានបង្កើតសួនរុក្ខជាតិអង្គរ ក្រោមទំហំផ្ទៃដីប្រមាណជិត១៥ហិកតា ដោយមានរៀបចំ ជាសួនសំខាន់ៗជាច្រើន។ 


ក្នុងនោះអាជ្ញាធរជាតិអប្សរា បានដាំកូនឈើ និងប្រភេទរុក្ខជាតិ ផ្សេ ងៗ រាប់ម៉ឺនដើម មានប្រភេទរុក្ខជាតិសរុបជាង ៥០០ប្រភេទផ្សេងៗគ្នា។ 


នៅទីនោះក៏មានសួនសត្វ និងសួនរុក្ខជាតិសំខាន់ៗចំនួន៥សួនបា នបង្កើតឡើងក្នុងរចនាបទបែបខ្មែរ រួមមាន៖ សួនឱសថនិងគ្រឿង ទេស សួនផ្កាស្មៅ និងផ្កាចម្រុះ សួនអំបូរត្នោត សួនខ្មែរ សួនព្រៃ ឈើនិងសត្វព្រៃអង្គរជាដើម។ ដោយសួនទាំងនោះ មានភាពទាក់ ទាញខុសប្លែកពីគ្នា ជាពិសេសមានដើមឈើនិងរុក្ខជាតិកម្រៗជា ច្រើនប្រភេទ បម្រើផលប្រយោជន៍ខុសប្លែកពីគ្នា សម្រាប់មនុស្សជំនាន់ក្រោយ បានស្គាល់ និងការងារសិក្សាស្រាវជ្រាវ៕

រូបភាព៖នាយកដ្ឋានផ្សព្វផ្សាយ












0 Reviews:

Post a Comment