Saturday, May 7, 2022

សម្ដេចតេជោ ចុះពិនិត្យទីតាំងបញ្ចុះស.ពឯកឧត្ដម ហ៊ុន ណេង នៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ស្រុកកំពង់សៀម...

អ្នកទស្សនា: Views

 

នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបបាន អញ្ជើញចុះពិនិត្យទីតាំងបញ្ចុះ ស.ពឯកឧត្ដម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម នៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុ ស ភូមិត្រពាំងចារ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ 


សូមបញ្ជាក់ថា សពរបស់ឯកឧត្ដម ហ៊ុន ណេង ត្រូវតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម តាមប្រ ពៃណីព្រះពុទ្ធសាសនា នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២៕ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ












0 Reviews:

Post a Comment