Thursday, June 30, 2022

បាត់ប្តីជាងបីខែរកមិនឃើញ មកឈរយំលើស្ពានជ្រោយចង្វារធ្វើឱ្យផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ច

អ្នកទស្សនា: Views

 

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានទៅស្រែកយំ នៅលើស្ពានជ្រោយចង្វា ដោយ ប្រកាស រក ស្វាមី ដែល រស់នៅ ជាមួយ គ្នា ជាង ៣ ឆ្នាំ ស្រាប់តែ សុខ ៗ ចាកចេញពីនាង ដោយគ្មានដំណឹងអ្វីបន្តិច ហើយក៏ ទាក់ទងមិនបានទៀត ដែលធ្វើឱ្យរូបនាងមានការព្រួយបា រម្ភ និង ព្យាយាម ដើរ រក ដំណឹង ប្តី គ្រប់ ទីកន្លែង អស់ រយៈពេល ជិត ៣ ខែ ទៅហើយ ហើយក៏បានមកលើ ស្ពានជ្រោយចង្វារ ឈរ យំ ។ ហេតុការណ៍នេះ បង្ក ឱ្យមានការ ភ្ញាក់ផ្អើល ដល់ប្រជាពលរ ដ្ឋ នៅវេលាម៉ោង ៣ និង ១៥ នាទី រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី ៣០ ខែមិថុនា ឆ្នាំ ២០២២ នៅលើ ស្ពាន ជ្រោយចង្វារ ស្ថិត ក្នុង សង្កាត់ ស្រះ ចក ខណ្ឌដូនពេញ ហើយប្រជាពលរដ្ឋ ក៏បានរាយការណ៍ ប្រាប់ សមត្ថកិច្ច ព្រោះស្មាន តែ ស្ត្រី រូប នេះ គិត ខ្លី ចង់បញ្ចប់ជីវិត ។


បើតាមសម្តី ស្ត្រីដែលស្វែងរកប្តីរូបនេះបានឲ្យ ដឹងថា គាត់ មានឈ្មោះ អមរ៉ា ហៅ ស្រី ពៅ អាយុ ២៧ ឆ្នាំ ចំណែក ប្តី នាង ដែលបាត់ខ្លួន មានឈ្មោះ ឆោម ប៊ុណ្ណារ៉ា អាយុ ៤០ ឆ្នាំ ស្នាក់នៅផ្ទះជួ ល សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។


ស្រ្តីរូបនេះ បានបន្តទៀតថា រូបគាត់ និងប្តី បាន ស្រលាញ់ គ្នា អ ស់ រយៈពេល ជាង ៣ ឆ្នាំទៅហើយ និងបានសែនព្រេន ទទួលដឹងលឺ ពី ឪពុក ម្តាយ ទាំងសងខាង ។ ក្រោយពីចាប់ដៃគ្នាជាប្តី ប្រពន្ធ មក គាត់ បាន មក ស្នាក់ នៅផ្ទះ បងថ្លៃ របស់ គាត់ នៅ ម្តុំ ស្តុបណូគា បានរកស៊ីលក់ដូរ ហើយមិនមានទំនាស់អ្វីជាមួយគ្នាឡើយ ។


ប៉ុន្តែមួយរយៈ ចុងក្រោយនេះ គាត់ និង ប្តី បាន ផ្លាស់ ប្ដូរ ផ្ទះ ទៅ ស្នាក់ នៅ បន្ទប់ ជួល នៅ ម្តុំ ផ្សារ ដើមថ្កូវវិញ ទើបប្តីរបស់ គាត់ បាន ចាក ចេញពីគាត់បាត់ សូន្យឈឹង ដោយគ្មានដំណឹងអ្វីទាំងអស់ អស់រយៈពេល ជាង ៣ ខែ មក ហើយ ។ ចំណែក លេខ ទូរ ស័ព្ទ ហ្វេ ស ប៊ុ ក និង ប្រព័ន្ធ ទំនាក់ទំនង ផ្សេង ៗ ទៀត ប្តី របស់ គាត់ ក៏បាន កាត់ ផ្ដាច់ មិនឱ្យគាត់ ទាក់ទង បាន ទេ ។ ហើយ នៅ ពេល ដែល គាត់ ទំនាក់ទំនង ទៅ អ្នក ផ្ទះ ខាង ណា ក៏ គ្មាន អ្នក ណា ប្រាប់ ពី ដំណឹង ប្តី របស់ គាត់ ដែរ ដោយ ពួក គាត់ បាន និ យាយ ថា « រឿង ប្តី ប្រពន្ធ ដោះស្រាយ ខ្លួនឯង ទៅ » ។


រយៈពេល ជាង ៣ ខែ មកនេះ គាត់ បាន ដើរសួរ ដំណឹង ប្តី ពី អ្ន ក ស្គាល់គ្នា ហើយ ក៏ មាន អ្នកខ្លះ បាន ប្រាប់ ថា  ប្តី របស់ គាត់ ត្រូវ បាន ឃាត់ខ្លួន ពាក់ព័ន្ធនឹងរឿងប្រើប្រាស់ គ្រឿងញៀន  ។ ប៉ុន្តែ គាត់ មិន ជឿ សម្តី គេ ទេ ដោយ គាត់ គិត ថា ប្តី របស់ គាត់ គឺ នៅ ជិត ៗ គាត់ គ្រាន់តែ គេចវេស មិន ជួប គាត់ តែប៉ុណ្ណោះ ព្រោះ ជឿ សម្តី គ្រួសារ ចង់ឱ្យបែក គ្នា ទៅ យក អ្នក ថ្មី ។


ស្រ្តីរូបនេះ បានបន្តទៀតថា គាត់ គ្មាន បំណង មក លោត ទឹក នោះ ទេ គ្រាន់តែ មក រំសាយ អារម្មណ៍ ព្រោះតែ ស្មុគស្មាញ គំ និត ដេក រង់ចាំ ដំណឹង ប្តី តែ ម្នាក់ឯង ។


ហើយគាត់ សូម ប្រកាសឱ្យបុរស ជា ប្តី មានឈ្មោះ ឆោម ប៊ុណ្ណា រ៉ា ចេញ មុខ មក ដោះស្រាយ ជាមួយគាត់ឲ្យបានដាច់ ស្រឡះ កុំ ព្យាយាម គេចវេស បែបនេះទៀត ព្រោះគាត់ ព្រម លះបង់ អស់ហើយ សូម្បីតែគ្រួសារ ដើម្បី មករួមរស់ ជាមួយប្តី បើចង់ចាកចេញ គួរតែ មក ប្រាប់ នាងមួយម៉ាត់ផង ៕







0 Reviews:

Post a Comment