Thursday, June 30, 2022

ទីតាំងល្បែងភ្នាល់មាន់តាមប្រព័ន្ធអ៊ីនធើណេត ខុសច្បាប់ នៅហាងកាហ្វេរ មួយកន្លែងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាប នៅខណ្ឌច្បារអំពៅ...

អ្នកទស្សនា: Views


(ភ្នំពេញ) ៖ ពលរបានរាយការណ៍ឲ្យដឹងថា  មានទីតាំងល្បែងភ្នា ល់មាន់តាមប្រព័ន្ធអនឡាញ ខុសច្បាប់ នៅហាងកាហ្វេរ មួយកន្ លែង ដែលប្រមូលផ្ដុំទៅដោយក្រុមអ្នកញៀនល្បែងចេញចូលមិនដាច់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវដិថ្មី ភូមិដីថ្មី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។


ប្រភពបានឲ្យដឹងថា ចំពោះទីតាំងនេះបានបើកដំណើរការយ៉ាងចា ស់ខែចាស់ថ្ងៃទៅហើយ និងកំពុងតែបន្តសកម្មភាពលេងយ៉ាងគ ឃ្លើន ប៉ុន្តែបែរជាមិនឃើញមានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបនោះឡើយ។


ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៊ីសងទាំងអស់នោះ សំណូមពរដល់លោកអភិបាលខណ្ឌច្បារអំពៅ និងនិងលោក អធិ ការនគរបាលខណ្ឌច្បាអំពៅ គួរមានវិធានការចំពោះទីតាំងល្បែង​ស៉ី​សងខាង​លេី​នេះផង។


សូមបញ្ជាក់ថា កន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសក ម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់។


ចំណែក សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័ត្រូវតែបង្ក្រា បរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ី សង បញ្ហាគ្រឿងញៀន ។ល។ ព្រោះថាបញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសុីសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុ វត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»​ ទាំង​៧​ចំណុច​ដែល​បាន​ដាក់​ចេញ​៕





0 Reviews:

Post a Comment