Saturday, July 2, 2022

ឯកឧត្តម រ័ត្ន ស្រ៊ាង អបអរសាទរលទ្ធផលបោះឆ្នោត ក្នុងសង្កាត់ព្រែកកំពឹស!

អ្នកទស្សនា: Views


នៅព្រឹកថ្ងៃសៅរ៍ទី ០២-០៧-២០២២ ឯកឧត្តម  រ័ត្ន ស្រ៊ាង ប្រធា នក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹ ស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមជាមួយ លោក អ៊ុយ សុន អនុប្រធានក្រុមការងារ និងអមដំណើរដោយមន្ត្រីក្រុមការងារ បានចុះ ជួបសំណេះសំណាលជាមួយលោក លោកស្រីក្នុងជួរគណៈកម្ មាធិការគណបក្សសង្កាត់ ប្រធាន អនុប្រធានសាខាបក្សភូមិ ក្រុមការងារយុវជន សកម្មជនក្នុងសង្កាត់ព្រែកកំពឹស ដែលមានវត្តមា នចូលរួម ចំនួន៩៧នាក់។ ក្នុងឱកាសជួបសំណេះសំណាលនាពេ លនោះ ឯកឧត្តម រ័ត្ន ស៊្រាង បានកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដណ្តើមបានជោគជ័យក្នុងការបោះឆ្នោតមេឃុំ-ចៅសង្កាត់នាពេលកន្លងមកទទួលបានអសនៈ១០០% ។ ជាមួយគ្នានោះ ឯកឧត្តម រ័ត្ន ស៊្រាង ក៏បានប្រគល់ថវិកា រួមជាមួយ ស្រា បៀរនិងភេសជ្ជៈចម្រុះ ឧត្ថម្ភជូនដល់សាខាបក្សភូមិទាំងអស់ដើម្បីរៀបចំពិធីជប់លៀងពិសារអាហារសាមគ្គីតាមភូមិនីមួយៗ ជាការអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់នេះ៕

















0 Reviews:

Post a Comment