Friday, July 1, 2022

ទីតាំងល្បែងភ្នាល់មាន់ជល់តាមប្រព័ន្ធអនឡាញខុសច្បាប់ មួយកន្លែងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាបនៅស្រុកបាទី..

អ្នកទស្សនា: Views

 

(តាកែវ) ៖ ពលរបានរាយការណ៍ឲ្យដឹងថា  មានទីតាំងល្បែងភ្នាល់មាន់ជល់តាមប្រព័ន្ធអនឡាញ ខុសច្បាប់ ក្នុងផ្ទះ មួយកន្លែង ដែលប្រមូលផ្ដុំទៅដោយក្រុមអ្នកញៀនល្បែងជិះសុទ្ធតែឡានមកលេង ចេញចូលមិនដាច់ ទីតាំងស្ថិតនៅភូមិពូនភ្នំ ឃុំត្រពាំងសាប  ស្រុកបាទី  ខេត្តតាកែវ ។


ប្រភពបានឲ្យដឹងថា ចំពោះទីតាំងនេះបានបើកដំណើរការយ៉ាងច្រើនថ្ងៃទៅហើយ និងកំពុងតែបន្តសកម្មភាពលេងយ៉ាងគឃ្លើន ប៉ុន្តែបែរជាមិនឃើញមានអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបនោះឡើយ។


ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៊ីសងទាំងអស់នោះ សំណូមពរដល់លោកអធិការនគរបាលស្រុកបាទី គួរមានវិធានការចំពោះទីតាំងល្បែង​ស៉ី​សងខាង​លេី​នេះផងព្រោះរាជរដ្ឋាភិបាលបា នខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿងញៀន ។ល។ ព្រោះថាបញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសុីសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»​ ទាំង​៧​ចំណុច​ដែល​បាន​ដាក់​ចេញ​៕







0 Reviews:

Post a Comment