កំពង់ស្ពឺ÷ ប្រភពព័ត៌មានច្បាស់ការណ៍ពីភ្នាក់ងារអង្គភាពបានឲ្យដឹងនៅរសៀលថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២-នេះថា÷មានទីតាំ ង ល្បែងសុីសងខុសច្បាប់ក្នុងហាងការហ្វេ មួយកន្លែងនៅក្នុង ឃុំ ចង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកលេងល្បែងសុីសង ជល់មាន់នឹងឡូតូតាមប្រពន្ធ័ទូរទស្សន៍អនឡាញ លេងយ៉ាងពពាក់ពពូ ន អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ធ្វើព្រងើយមិនមានវិធានការបង្ក្រាប!ទាល់តែសោះ។
ករណីនេះដែលពលរដ្ឋដាក់ការសង្ស័យថា ទំនងអាជ្ញាធរមានសម ត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវឲ្យទីតាំងល្បែងសុីសងខុសច្បា ប់មួយកន្លែងនេះហើយ ទើបហ៊ានបើកលេងជារៀងរាល់ថ្ងៃបែបនេះ។
សូមរំលឹកថាកន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្រ្តីនគរ បា លពាក់ព័ន្ធក្រោមឱវាទទូទាំងប្រទេស ត្រូវតែបង្រ្កាប!រាល់ល្បែងស៊ី សងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ! ដើ ម្បីធានាបាននៅសន្តិសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋរស់នៅឲ្យស្រ បតាមគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្តិភាពទាំង៧ ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ
ដូច្នេះហើយពលរដ្ឋនាំគ្នាធ្វើការអំពាវនាវទៅដល់ លោកឧត្តមសេ នីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ សូមជួយពិនិត្យនិងចាត់វិធានការឱ្យមន្ត្រីជំនាញក្រោមឱវាទចុះបង្ក្រាបនឹង ទប់ស្កាត់ផងទាន ព្រោះភាពអសកម្មរបស់លោក វរៈសេនីយ៍ឯក ឃឹម សុផាន់រ៉ា អធិការនគរបាលស្រុក ធ្វើប្រងើយកន្តើយមិនមានវិធានការបង្ក្រាបទាល់តែសោះ ឲ្យស្របតាមគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាពទាំង៧ ចំណុច ដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ៕
0 Reviews:
Post a Comment