ខេត្តបន្ទាយមានជ័យ ៖ កម្លាំងឈរជើងតាមបន្ទាត់ព្រំដែនបានប្រា ប់ថា ទំនិញឃើញដឹកចេញ-ចូលតាមច្រករបៀង គឺមានសភាពស្ងា ត់ជាងមុន ប៉ុន្តែឃ្លាំងទំនិញបែរជាឃើញសាងសង់ច្រើន និងខ្លះមា នការបិទបាំងទៀតៀង នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ គិតនៅថ្ងៃទី១៩ តុលា នេះ ។
កម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែនបានត្អូញត្អែរថា បញ្ហានេះ គឺក្រោយពីកម្លាំងភាគីថៃបានរឹតបណ្តឹងនៅតាមបន្ទាត់ព្រំដែននោះ ត្រូវឈ្មួញបានផ្អាកការនាំទំនិញចេញ-ចូល ។ លុះនៅពេលមានទំ និញ ពួកគេនាំចូលតាមច្រកទ្វារតំបន់ព្រំដែនបឹងត្រកួន ស្រុកថ្មពួ ក ។ កម្លាំងរូបនោះបានបញ្ជាក់ទៀតថា រយៈពេលកន្លងទៅ ទំនិញដែលនាំចូលតាមច្រករបៀង គឺកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំ ដែនអាចរកលុយបានដែលឈ្មួញឱ្យបានចាយខ្លះៗ ។
តែមួយរយៈនេះ ឈ្មួញបែរជានាំចេញតាមច្រករបៀងអូរបីជាន់ ស្រុ កអូរជ្រៅ ទើបច្រករបៀងមួយចំនួនត្រូវបានស្ងប់ស្ងាត់ ។ ជាក់ស្តែ ង ឃើញតាមបន្ទាត់ព្រំដែនចំណុចច្រករបៀងណងចាន់ ស្រុកអូរបីជាន់ ឃើញសកម្មភាពធ្វើឃ្លាំងដាក់ទំនិញច្រើនត្រូវបានកសាងឡើ ងសម្រាប់ដាក់ទំនិញ ដូចជាឃើញឃ្លាំងមួយកន្លែងក្បែរច្រករបៀង ជាឃ្លាំងរថយន្តដឹកទំនិញចេញ ហើយបិទទ្វាររហូតអាចថា ឃ្លាំងស្តុកទំនិញក្បែរព្រំដែន ។
ប្រភព កោះសន្តិភាព
0 Reviews:
Post a Comment