Saturday, October 22, 2022

ជនខឹលខូចបង្កើតស្តាយបោកគ្រប់បែបយ៉ាងនាពេលបច្ចុប្បន្ន នៅលើបណ្តាញសង្គម សូមបងប្អូនប្រុងប្រយ័ត្ន..

អ្នកទស្សនា: Views


នេះបើយោងតាមការបញ្ជាក់ពីម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ (បង និត) បានឲ្យដឹងថា :នាពេលថ្មីៗកន្លងមកនេះមានជនខិលខូចមួ យចំនួនបានយករូបថតរបស់លោកចេញពីគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកទៅបង្កើតគណនេយ្យក្លែងក្លាយជាច្រើនទៀត ដើ ម្បីឆរបោកប្រាក់ ឬ ប្រព្រឹត្តបទល្មើសផ្សេងៗជាច្រើនទៀតផង ហើ យរឿងនេះក៏ត្រូវបានសមីខ្លួនធ្វើការជូនដំណឹងតាមគណនីហ្វេស ប៊ុកពិតផ្ទាល់ខ្លួនជាច្រើលើកច្រើនច្រើនសារ  ប៉ុន្តែអ្នកបោកចេះតែបោកបាន ចំណែកអ្នកចាញ់បោក ចេះតែផ្ញើប្រាក់ឲ្យគេទាំងមិនដែ លស្គាល់គេសោះ ។


ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ (បង និត) បានបន្តទៀតថា : រូបលោកមិនត្រឹមតែធ្វើការជូនដំណឹងតាមគណនីហ្វេសប៊ុកពិតផ្ទាល់ខ្លួនជាច្រើនលើកច្រើនសារ ប៉ុណ្ណោះទេ លោកថែមទាំង បានដាក់ពាក្យបណ្ដឹងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាទៀតផង កាលពីថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២២ រួចហើយដែរ ប៉ុន្តែទោះ បីជាលោក ជូនដំណឹងជាសាធារណៈ ឬ ក៏បានដាក់ពាក្យបណ្ដឹងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្តី ក៏ ជនខិលខូចនៅតែ ប ន្ត យករូបថតរបស់លោកចេញពីគណនីហ្វេសប៊ុកផ្ទាល់ខ្លួនទៅ ប ង្កើតគណនេយ្យក្លែងក្លាយជាច្រើនទៀតដដែល។

អាស្រ័យដូចបានជម្រាបជូនសាធារណ: ខាងលើ ម្ចាស់សមីខ្លួន មានគណនេយ្យហ្វេសប៊ុកផ្ទាល់ខ្លួនពិតចំនួន 1 ប៉ុណ្ណោះដោយមានឈ្មោះ (បង និត) ជាអក្សរខ្មែរមួយតែប៉ុន្នោះហើយប្រសិនបើមានគណនេយ្យហ្វេសប៊ុកណាផ្សេងបង្កើតឡើងហើយយកទៅខ្ចីប្រាក់ ឬ ឆបោកនៅក្នុងបទល្មើសអ្វីផ្សេងៗនោះខ្ញុំបាទ ជាសមីខ្លួនមិនទទួលខុសត្រូវឡើយ...។






















0 Reviews:

Post a Comment