Tuesday, October 25, 2022

បទល្មើសនេសាទទ្រង់ទ្រាយធំល្បាំងស្បៃមុងក្រឡាញឹកបានកើតឡើងលើផ្ទៃទឹក ស្រុកកោះធំ យកលេសថាមានច្បាប់ពីឡូតិ៍សហគមន៍នេសាទលេខ១១ ស្រុកលើកដែកជាសំអាង ....

អ្នកទស្សនា: Views

 



កណ្តាល : មួយរយៈពេលកន្លងមកនេះគេសង្កេតឃើញបទល្មើសនេសាទនៅក្នុងស្រុកកោះធំ មានភាពស្ងប់ស្ងាត់ បានតែមួយរយៈពេលខ្លី តែប៉ុណ្ណោះទេខណៈកន្លងមកសម្តេចតេជោ ហ៊ុន សែន នា យករដ្ឋមន្រ្តីនៃកម្ពុជាមានប្រសាសន៌ កាលពីថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ ២០២១ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្ត ដែលជាប់ នឹងបឹងទន្លេសាប ត្រូ វធ្វើការទប់ស្កាត់និងឈានដល់ការបង្ក្រាបផងដែរ ប៉ុន្តែពេលនេះ មានមេក្លោងបទល្មើសនេសាទនៅក្នុងដែនទឹកខ្មែរ ជាប់ នឹងព្រំដែ នប្រទេសវៀតណាម នៅតែគរឃ្លើន ប្រឆាំងនិងបទបញ្ជាសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ទីតាំងបទល្មើសនេសាទធំមួយនេះស្ថិតនៅចំនុចបឹងតូច ហៅ ប្រលាយបឹងញ៉ ភូមិប៉ាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តា ល ដោយអ្នកមើលការខុសត្រូវនៅទីតាំងនោះគេបានបញ្ជាក់ថា ក ន្លែងគេ មានច្បាប់អនុញ្ញាតិ ចេញពីសហគមន៍ឡូតិ៍នេសាទលេខ ១១ ក្នុងស្រុកលើកដែក តែជាក់ ស្តែងគេមកដាក់ល្បាំងស្បៃមុងក្រឡាញឹកនេះនៅស្រុកកោះធំខុសពីច្បាប់អនុញ្ញាតិ។


ជាក់ស្ដែងនៅថ្ងៃទី២៥  ខែតុលា ឆ្នាំ២០២២នេះ ក្រុមអ្នកសារព័ត៌ មានយើងជាច្រើនអង្គភាព បានជួលទូកស្មាច់១គ្រឿង ដើម្បីចុះទៅពិនិត្យ និង អង្កេតស្រាវជ្រាវ សកម្មភាពឈ្មួញ ទុច្ចរឹតប្រព្រឹត្តបទល្មើសនេសាទ ទ្រង់ទ្រាយធំ មួយនេះ ដែលមាន ភូមិសាស្ត្រស្ថិតនៅជាប់ នឹងព្រំដែនទឹក នៃប្រទេសវៀតណាម គឺមានស្រុកកោះធំ-និងស្រុកលើកដែក ដើម្បីថតផ្តិតរូបភាពយកព័ត៌មានពិតជូនថ្នាក់ដឹកនាំ ដើម្បីលោកបានឃើញ ពីសកម្មភាពបទល្មើសនេសាទនៅភូមិសាស្ត្រក្នុងស្រុកទាំង២ខាងលើនៅពេលដែលក្រុមអ្នកសារព័ ត៌មានយើងបានទៅដល់តំបន់ដែលពាក់ព័ន្ធនឹបទល្មើសនេសាទទាំង២ស្រុកខាងលើនេះភ្លាម ក៏បានទៅជួបនឹងប្រជាពលរដ្ឋយើងផ្ទាល់ ដែលគាត់កំពុងប្រកបរបរនេសាទ ជាលក្ខណៈគ្រួសារ បានរៀបរាប់ និងត្អូញ ត្អែរដ៏ស្រងូតស្រងាត់ថា ពួកគាត់គ្មានប្រាក់ផង ហើយក៏គ្មាន.បក្ខពួកទៀត ណាមួយខ្លាចខុសច្បាប់់ផងដែរ ដូច្នេះពួកគាត់មានតែតស៊ូ នេសាទប្រើមង៤០ទៅ៥០ម៉ែត្រ និងដាក់ដា ក់លប បានកូនត្រីតូចៗ និងក្ដាមខ្យង កំពិសបន្តិចបន្តួចគ្រាន់តែនឹង ដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ ទាំងត្រដរខ្យល់តែប៉ុណ្ណោះ មិនដូចពួកមេឈ្មួញធំៗនោះទេ គេមានប្រាក់គេមានអំណាច បុ ណ្យស័ក្តិអញ្ចឹងហើយឃុបឃិតគ្នាបង់លុយកាក់ឱ្យមន្ត្រីជំនាញ. ខិលខូច នាំគ្នាប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ បែងចែកទីតាំងគ្នារៀងៗខ្លួន រួចបោះបង្គោលល្បាំងស្បៃមុងក្រឡាញឹ ហើយគេថាមា នច្បាប់។

យោងតាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា ល្បាំងស្បៃ មុងក្រឡាញឹក ដែលបានកើតឡើងលើផ្ទៃទឹក ស្រុកកោះធំនេះគឺយកលេសថាមានច្បាប់ពីឡូតិ៍សហគមន៍នេសាទលេខ១១ ក្នុស្រុ កលើកដែក តែគេមកធ្វើនៅក្នុងស្រុកកោះធំទៅវិញ ដោយសារតែនៅលើផ្ទៃទឹកមិនសូវមានមានអ្នកចាប់អារម្មណ៍នោះទេ  ដោយប្រ ភពបានបន្តបន្តថា សង្ស័យ តែពួកគេរួមគំនិតឃុបឃិតគ្នាជាមួយនឹងមន្រ្តីខិលខូចមួយចំនួន ដែលមានតួនាទីភារកិច្ចឈរជើងនៅក្នុ ងមូលដ្ឋាននោះហើយមើលទៅ ។

ដូច្នេះដើម្បីរក្សា នូវប្រសិទ្ធភាព បទបញ្ជារបស់ប្រមុខដឹកនាំ ជុំវិញនឹងបញ្ហា បទល្មើសនេសាទ ដែលកើតមានយ៉ាងពេញបន្ទុក.នៅចំណុច ដូចខាងលើនេះមហាជនបានសំណូមពរដល់លោកអភិបា ល នៃគណៈអភិបាល ខេត្តកណ្តាល មេត្តាបង្កើតគណៈកម្មការចម្រុះ ឯករាជ្យដើម្បីចុះបង្រ្កាប និងទប់ស្កាត់ ឱ្យបានទាន់ពេលវេ លា ៕

អង្គភាពសារព័ត៌មានយើងបានធ្វើការផ្សព្វផ្សាយខាងលើនេះ.គ្ រាន់តែក្រើនរលឹកដល់ពួកអស់លោកមន្ត្រីជល់ផល.ប្រចាំគោលដៅ ក៏ដូចជាសេចក្តីរាយការណ៍ ដើម្បីឱ្យថ្នាក់ដឹកនាំក្នុងខេត្តកណ្តាល. លោកបានដឹងនិងជ្រាបជាព័ត៌មានពិតៗជាកស្ដែងជាពិសេសនោះ លោកនាយខ័ណ្ឌរដ្ឋបាលជលផលនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និ ងនេសាទខេត្តកណ្តាល ជាពិសេសលោក​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួង.កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ទើបនិងនិងឡើងកាន់ដំណែង ដើម្បីឱ្យលោកបានជ្រាបជាព័ត៌មាននិងមានវិធានការផងដែរ។

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីការចូលរួមការពារសម្បត្តិធនធានធម្មជាតិនិងមច្ឆាជាតិជាមួយរដ្ឋាភិបាល និងជាតម្រុយឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធខាង លើចុះទៅទប់ស្កាត់ និងចាត់វិធានការបង្ក្រាប ឱ្យបានទាន់ពេលវេលាទៀតផង ។

អង្គភាពសារព័ត៌មានយើងបានរង់ចាំធ្វើការបកស្រាយ បំភ្លឺពីសា រមុីខ្លួនអ្នកដែលពាក់ព័ន្ធ.គ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ អោយមានសុក្រឹត្យ-និងយុត្តិធម៌.តែប៉ុណ្ណោះ ៕













0 Reviews:

Post a Comment