Monday, April 24, 2023

ល្បែងបញ្ជាល់មាន់តាមលែបថបអនឡាញ បង្កប់តាមហាងកាហ្វេ កំពុងបេីកលេងនៅផ្ទះ ឈ្មោះ ប្រុស ក្នុងឃុំបុស្សខ្នុរ លេងយ៉ាងពេញបន្ទុក រីឯសមត្ថកិច្ចពាក់ព័ន្ធស្រុកចំការលើ រក្សាភាពស្ងៀមស្ងាត់ ២៣/មេសា/២០២៣..

អ្នកទស្សនា: Views



 កំពង់ចាម ៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅ ភូមិដប់មករា ឃុំបុស្សខ្នុរ ស្រុកចំការលើបានបញ្ជាក់ឲ្យដឹងថា បុគ្គលឈ្មោះ ប្រុស ហ៊ានលួចលាក់បង្កប់លេងល្បែងស៊ីសង បញ្ជាល់មាន់ខុសច្បាប់តាមអនឡញ បែរជាអាជ្ញាធរដែនដីក្នុងមូលដ្ឋាន និង លោក អធិការដ្ឋាននគបាលស្រុកចំការលើ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុន សែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ទូទាំងប្រទេស។ 

សូមជម្រាបថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាន់តែបាន។ 

សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

មជ្ឈដ្ឋានខាងក្រៅ! និងពលរដ្ឋក្នុងមូលដ្ឋានរិះគន់ចំៗ  ទៅលេីលោក អធិការដ្ឋាននគរបាលស្រុកចំការលើ និង លោក អភិបាលស្រុកចំការលើ បណ្ដែតបណ្ដោយ ឲ្យឈ្មោះ ប្រុស និងបក្សពួក បេីកលេងល្បែងបញ្ជាល់មាន់ តាមអនឡាញ យ៉ាងពពាក់ពពូន ដោយឡែក សមត្ថកិច្ច ជំនាញពាក់ព័ន្ធក្នុងខេត្តកំពង់ចាម មិនទាន់ចាត់វិធានការបង្រ្កាប ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព៧ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ នោះទេ។

ប្រជាពលរដ្ឋ ក្នុងភូមិដប់មករា ឃុំបុស្សខ្នុរ  ស្នើដល់ លោក ហេង វុទ្ធី ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ជួយពិនិត្យមើល ម្ចាស់ ផ្ទះឈ្មោះ ប្រុស ហ៊ានបេីកល្បែងបញ្ជាល់មាន់តាមអនឡាញ នេះផងទាន៕







0 Reviews:

Post a Comment