Monday, April 24, 2023

កម្លាំងនគរបាលខេត្តតាកែវ ឃាត់ជនសង្ស័យម្នាក់ ក្រោយប្រើអំពើហិ.ង្សាលើឳពុកក្មេក ប៉ុន្តែជាមុខសញ្ញាធ្លាប់សម្លា..ប់ មនុស្ស ០២នាក់ នៅខេត្តបាត់ដំបង.....

អ្នកទស្សនា: Views






ខេត្តតាកែវ : លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង ស្នងការរង ទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នេះថា កម្លាំងនគរបាលស្រុកទ្រាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ណា វ៉ាន់ ភេទប្រុស អាយុ ៣៦ឆ្នាំ ក្រោយប្រើប្រាស់អំពើហិង្សាដោយចេតនា លើឳពុកក្មេក នៅឃុំខ្វាវ ស្រុកទ្រាំង កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ គឺបានយកឈើជ្រុង វាយជនរងគ្រោះ (ឳពុកក្មេក) ពីរឈើជ្រុងត្រូវជើងទាំងសងខាង បណ្តាលអោយមានរបួសស្នាម។


ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង ស្នងការរងនគរបាលខេត្ត បានបន្ថែមថា ជនសង្ស័យនេះ ក៏មានដីការបង្គាប់ឱ្យចាប់ខ្លួន របស់តុលាការខេត្តបាត់ដំបង លេខ ២៥៦ ដ.ប.ឆ.ខ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៣ របស់លោក គឹម រ៉ាវី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ជាប់ពាក់ព័ន្ធករណីឃាតកម្ម សម្លា..ប់មនុស្ស ០២នាក់ ប្រព្រឹត្តទៅនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤ សម្រេចផ្តន្ទាទោសតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា៕













0 Reviews:

Post a Comment