Sunday, May 14, 2023

ពិធីសំណេះសំណាលជាមួយគណ:កម្មាធិការគណបក្សឃុំ គណ:កម្មាធិការសាខាបក្សភូមិនិងប្រធានក្រុមបក្ស សរុបចំនួន៥៩៥នាក់ ក្នុងឃុំជ្រោយបន្ទាយ.!

អ្នកទស្សនា: Views



ក្រចេះ÷ នារសៀលថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័កពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ឋិតបរិវេណវត្តចន្ទរង្សីកែងឃុំជ្រោយបន្ទាយ ក្រោមអធិបតីភាព ឯកឧត្ដម សរ ចំរ៉ុង សមាជិកគណ:កម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាប្រធា នគណ:កម្មការទី១នៃរដ្ឋសភា អ្នកតំណាងរាស្ដ្រមណ្ឌលខេត្តក្រចេះនិងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកព្រែកប្រស ព្វ បានអញ្ជេីញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយគណ:កម្មាធិការបក្សឃុំ គណ:កម្មាធិការសាខាបក្សភូមិនិងប្រធានក្រុមបក្សដោយមានអញ្ជេីញចូលរួម÷


១. លោក ទ្រី សុភ័ក្ដ្រ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំជ្រោយបន្ទាយ


២. លោក សូម សារិត ប្រធានគណ:កម្មាធិការបក្សប្រជាជនកម្ពុជាស្រុកព្រែកប្រសព្វ


៣. លោក សា ប៊ុនស៊ាង សមាជិកគណ:កម្មាធិការបក្សប្រជាជនកម្ពុជា ស្រុកព្រែកប្រសព្វចុះមូលដ្ឋានឃុំជ្រោយបន្ទាយ


៤.លោក ឱក ដារុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំជ្រោយបន្ទាយ


៥.លោក ប៉ិច ងនស្រឺុ ប្រធានគណ:កម្មាធិការបក្សប្រជាជនកម្ពុជា ឃុំជ្រោយបន្ទាយ


ក្នុងឱកាសនៃការសំណេះសំណាលនោះដែរ ឯកឧត្ដម សរ ចំរ៉ុង បានមានប្រសាសន៍ជម្រាបប្រាប់ពីសភាពការណ៍អន្តរជាតិនិងសភាពការ ណ៍បច្ចុប្បន្នក្នុងព្រះរាជាណាចក្រកម្ពុជាយេីង នឹងសូមកុំឱ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាយេីងចាញ់នូវឧបាយកលភូតកុ ហកបំផ្លេីសបំភ្លៃសភាពការណ៍ពីក្រុមជ្រុលនិយមដែលតែងតែចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកេីតចេញពីការបោះឆ្នោតពីបងប្អូនប្រជាពលរដ្ឋនិងបានពាំនាំនៃការសាកសួរសុខទុក្ខពីសំណាក់សម្ខេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានិងជាស្ដ្រីឆ្នេីមនៃកម្ពុជា សម្ដេចទាំងទ្វេលោកតែងតែគិតគូរពីសុខទុក្ខនិងទុក្ខលំបាករបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅតាមមូលដ្ឋានជានិច្ចនិងមិនប្រកាន់និន្នាការយោបាយឡេីយ ដោយមិនទុកឱ្យសមាជិក សមាជិកាគណបក្សណាម្នាក់ស្លាប់ដោយសារការអត់បាយឡេីយព្រោះទុក្ខលំបាករបស់សមាជិក សមាជិកាជាទុក្ខរបស់សម្ដេចទាំងទ្វេ។


ជាចុងបញ្ចប់ឯកឧត្ដម តំណាងរាស្ដ្រ បានចែកជូននូវ សារ៉ុង ម្នាក់មួយដល់គណ:កម្មាធិការបក្សឃុំ គណ:កម្មាធិការសាខាបក្សភូមនិងប្រធានក្រុមបក្ស និងបានក្រេីនរម្លឹកដល់គណ:កម្មាធិការបក្សឃុំ គណ:កម្មាធិការសាខាបក្សភូម ប្រធានក្រុមបក្សនិងសមាជិក សមាជិ 

កានៃគណបក្សប្រជាជនកម្ពុជាសូមអញ្ជេីញទៅបោះឆ្នោតជ្រេីសតាំងតំណាងរាស្ដ្រនាពេលខាងមុខ ជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នាដេីម្បីផ្ដល់ឱកាសជូនសម្ដេចតេជោបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅត្រេីយសុខសន្តិភា ពស្ថិរភាព ការអភិវឌ្ឍនិងធានាបាននូវសុខសន្តិភាពជូនជាតិមាតុភូមិជានិច្ចនិរន្តរ៍៕


រាយការណ៍ដោយ លោកម៉ែន បូរិទ្ធ អ្នកយកព័ត៌មានរស្មីភ្នំដា Hot news  ទំនាក់ទំនងការផ្សាយ.097 444 88 97.011 83 47 47



























0 Reviews:

Post a Comment