Saturday, May 13, 2023

រដ្ឋបាលខេត្តក្រចេះប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី គម្រប់ព្រះជន្ម៧០ យាងចូល៧១ព្រះវស្សា!

អ្នកទស្សនា: Views

 ក្រចេះ÷ រសៀលថ្ងៃសោរ៍ ៩រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧស ភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តក្រចេះបានរៀបចំប្រារព្ធពិធីថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេច ព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចម្រើនព្រះជន្មគម្រប់៧០យាងចូល៧ ១ព្រះវស្សា ក្រោមអធិបតីភាព ឯកឧត្តម ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ហឿ សុី យែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ភឹម ភីរ៉ា អភិបាលខេត្តស្តីទី ។


ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេ ត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានអនុប្រធាន មន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ យុវជន ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនផងដែរ។


នៅក្នុងឱកាសនោះឯកឧត្តម ភឹម ភីរ៉ា អភិបាលខេត្តស្តីទី បានអានសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចម្រើនព្រះជន្មគម្រប់ ៧០យាងចូល ៧១ព្រះវស្សា ដោយគូសបញ្ជាក់ថា ទូលព្រះបង្គំតំណាងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះ សូមក្រា បបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរា ជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។


នៅក្នុងឱកាសដ៏នក្ខត្តឬទ្ធ វិសេសវិសាល បវរថ្លៃថ្លាមហាប្រសើរ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងគម្រប់ព្រះជន្ម៧០យាងចូល ៧១ព្រះវស្សា ទូ លព្រះបង្គំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលំឱនកាយសម្តែងនូវក្តីកតញ្ញូតាធម៌ និងសូមថ្វាយព្រះរាជសព្ទសាធុការពរ បវមហាប្រសើរ សិរីមង្គល វិបុលសុខ  ដោយលើក ហត្ថប្រណម្យអញ្ជលី បួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកគុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតាថែរក្សាទឹកដី នៃព្រះរាជាណា ចក្រកម្ពុជា ទេវតាឆ្នាំថ្មី បុណ្យព្រះបារមីទេវតាថែរក្សាព្រះមហាស្វេតច័្ឆត្រ ព្រមទាំងបុណ្យព្រះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គសូមព្រះប្រទាននូវទឹកមន្តអមរិតប្រសិទ្ធិពរជ័យថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមទ្រង់ប្រកបដោយព្រះបញ្ញាញាណឈ្លាសវៃ  ព្រះរាជសុខភាពមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បី គង់ជាម្លប់ដ៏ត្រជាក់ត្រជុំ សុខក្សេមក្សាន្ត ដល់ប្រជារាស្រ្តខ្មែរ ទូទាំងប្រទេស អោយបានយូរអង្វែងតរៀងទៅ ។


នៅក្នុងឱកាសដ៏ថ្លៃថ្លានោះឯកឧត្តម គណៈអធិបតីទាំងពីរ បានប្រគេនបច្ច័យនិងទេយ្យវត្ថុដល់ ព្រះស ង្ឃទាំង៧អង្គ ដែលនិមន្តមកសូត្រសាយ័នតោ ឧទ្ទិសកុសល និងបានចែកក្រណាត់សនិងថវិកាដល់ លោ កយាយលោកតា ដែលបានអញ្ជើញចូលរួមផងដែរ៕រាយការណ៍ដោយ លោកម៉ែន បូរិទ្ធ អ្នកយកព័ត៌មា នរស្មីភ្នំដា ទំនាក់ទំនងការផ្សាយWhatsApp.Telegram.097 444 88 97.011 83 47 47












0 Reviews:

Post a Comment