Wednesday, November 15, 2023

បុរសម្នាក់បើកឡានដឹកដីជួបគ្រោះអកុសលក្រឡាប់ឡានធ្លាក់ពីលើខ្នងអាងគ្រុឌឈ្លក់ទឹកស្លាប់........

អ្នកទស្សនា: Views

ខេត្តបន្ទាយមានជ័យៈ បុរសម្នាក់បើករថយន្តដឹកដីបានជួបគ្រោះអកុសលដោយក្រឡាប់រថយន្តធ្លាក់ពី លើខ្នងអាងឈ្លក់ទឹកស្លាប់នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ចម្ងាយ១៥ ០ ម៉ែត្រត្រង់ចំណុចលើខ្នងអាងគ្រុឌខាងលិចសំណង់បង្ហៀរទឹកក្នុងភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក ។

នគរបាលស្រុកថ្មពួកបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះ អ៊ុច ចែម ហៅ តាពងទា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិម្រាន់ ឃុំជាំក្ររៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ជនរងគ្រោះខាងលើបានមកស្នាក់នៅស៊ីឈ្នួលដឹកដីអោយគេ ដោយដំបូងឡើយជនរងគ្រោះបើកបរឡានម៉ាកហ៊ីណូ(Hino ) ពាក់ផ្លាកលេខ ភ្នំពេញ 3B.2876 ។

នគរបាលបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុជនរងគ្រោះបានបើកឡានដឹកដីពេញមកពីទិសខាងកើតទៅទិសខាងលិច ពេលមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតក្រឡាប់ធ្លាក់ពីលើខ្នងអាង ចូលក្នុងទឹកបណ្តាលអោយឈ្លក់ទឹកស្លាប់ នៅក្នុងកាប៊ីនរថយន្តតែម្តង រីឯរថយន្តខូចផ្នែកខាងមុខធ្ងន់ ចំណែកសពបានប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រ ពៃណី  ៕










0 Reviews:

Post a Comment