Wednesday, November 15, 2023

មាន់ជល់មាន់ តាមអនឡាញ នៅស្រុកអន្លង់វែង ជាច្រើនកន្លែងកំពុងបើកដំណើរការយ៉ាងរលួន ទទួលក្រុមអ្នកញៀនល្បែង លេងគគ្រឹកគគ្រេងដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន

អ្នកទស្សនា: Views

ឧត្ដរមានជ័យ ៖ ប្រជាពលរដ្ឋរាយការណ៍មកថានៅស្រុកអន្លង់វែងទីតាំងបនល្បែងស៊ីសងជល់មាន់ តា មអនឡាញ ខុសច្បាប់ជាច្រើនកន្លែងរីកដូចផ្សិតកំពុងបើកដំណើរការទទួលក្រុមអ្នកញៀនល្បែង លេងយ៉ាងអាណាធិបតេយ្យ គគ្រឹកគគ្រេងដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននោះឡើយ។

 ពលរដ្ឋបានបញ្ជាក់ថា : ទីតាំងបនល្បែងទាំងនោះ មានដូចជា ៖ 

ទី១.នៅខាងក្រោយផ្សារ ភូមិអូរចិញ្ជៀន.

ទី២.ខាងលិចរង្វង់មូល ភូមិអូជីក.

ទី៣ ភូមិថ្នល់កែង.

ទី៤.កែងផ្សារចាស់ ភូមិអភិវឌ្ឍន៍

ទី៥.ក្នុងតាងបាល់ទះ កែងផ្សារចាស់ ភូមិអភិវឌ្ឍន៍ ទាំង០៥ទីតាំងនេះស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង និងទីតាំងទី៦ នៅលើភ្នំដងរែក ភូមិលើភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

 ពួកគាត់បានបន្តថា : ក្នុងនោះអស់លោកអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ បានរក្សាភាពស្ងៀមស្ងាត់មិនអនុវត្តន៍តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ មន្រ្តីនៃកម្ពុជាស្តីពីការទប់ស្កាត់និងបង្គ្រាបបទល្មើស ល្បែងសុីសងគ្រប់ប្រភេទនោះទេ។

 មហាជនដែលរស់នៅក្នុងភូមិសាស្ត្រស្រុកអន្លង់វែង  ខេត្តឧត្ដរមានជ័យ បានលើកឡើងថា ជាទូទៅក្រុមអ្នកញៀនល្បែង​ជល់មាន់តាមអនឡាញនៅទីតាំងខាងលើ តែងតែពពាក់ពពូន ផ្តុំក្បាលគ្នាចូលទៅលេងល្បែងសីុសងជល់មាន់តាម អនឡាញខាងលើជាប្រចាំដោយស្រែកហ៊ោកញ្ជៀវគ្មានញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ។

យើងដឹងហើយថាៈបញ្ហា អសន្តិសុខ កើតនូវអំពើចោកម្ម និងបទល្មើសផ្សេ ងៗ ដូចជាចោរលូច ចោឆក់ ចោប្លន់ និងអំពើហិង្សាជាដើម គឺផ្តើមចេញពីល្បែងសុីសង។


 
ហេតុនេះពលរដ្ឋសូមស្នើដល់ លោក  ហួត  សុធី  ស្នងការនគរបាលខេត្តឧត្ដរមានជ័យនិង ​ លោក​វរសេនីយ៍ឯក ស៊ូ​ នូវ​  អធិការនគរបាលស្រុកអន្លង់វែង មេត្តាចាត់​​កម្លាំង​​ជំនាញចុះបង្ក្រាបទីតាំងល្បែងសុីសងតាមប្រព័ន្ធអន ឡាញក្នុងភូមិ សាស្ត្រស្រុកអន្លង់វែងដោយក្ដីអនុគ្រោះដើម្បីអនុវត្តឲ្យបាននូវ គោលនយោ បាយភូមិ-ឃុំ មានសុវត្ថិភាព..!។

ទាក់ទិននិងករណីខាងលើ  យើងមិនអាចសុំការបកស្រាយពីសមត្ថកិច្ចពាក់ព័ន្ធ ក្នុងមូលដ្ឋានបាននោះទេអង្គភាពយើងរង់ចាំការបកស្រាយរៀងរាល់ម៉ោងធ្វើការ។

ទោះជាយ៉ាងណាក្ដីពលរដ្ឋ សង្ឃឹមថាសមត្ថកិច្ចនឹងបង្ក្រាបល្បែងជល់មាន់តា មអនឡាញខាងលើជាមិនខានឡើយដើម្បីកុំឱ្យល្បែងអនឡាញទាំងនេះ ប ង្វែរស្មារតីពលរដ្ឋឱ្យភ្លេចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង។












0 Reviews:

Post a Comment