Friday, July 1, 2022

បុរសអ្នកបើករថយន្តម្នាក់បានស្លា.ប់ដោយសារបើករថយន្ដបែនដឹកដីដាច់ហ្វ្រាំងក្រឡាប់ធ្លាក់ពីលើភ្នំ ជាច្រើនត្រឡប់..

អ្នកទស្សនា: Views


 ខេត្ដឧត្ដរមានជ័យ៖ បុរសម្នាក់បានស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈបើករថយន្ដបែន ដឹកដីចុះមកពីលើភ្នំដងរែក ដាច់ ហ្វ្រាំងក្រឡាប់ជាច្រើនត្រឡប់។


ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២ ០២២ នៅលើផ្លូវជាតិលេខ៦៧ ចន្លោះបង្គោលលេខ១៣១ និង លេខ១៣២ ស្ថិតនៅភូមិជើងភ្នំ  ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។


មន្រ្ដីនគរបាលចរាចរណ៍ស្រុកអន្លង់វែងបានឲ្យដឹងថា អ្នកបើកបរ ឈ្មោះ យាន សុជាតិ  ភេទប្រុស អាយុ៣៦ ឆ្នាំ មុខរបរបើកបរ រស់ នៅ ភូមិបន្ទាយចាស់ ឃុំស្លក្រាមក្រុងសៀមរាប ខេត្តសៀមរាបស្ លាប់។ រថយន្តគ្រោះថ្នាក់ចរាចរណ៍គឺជារថយន្តបែនដឹកដី ម៉ាក FUSO ពណ៌ផ្ទៃមេឃលាយ.ស ពាក់ស្លាកលេខតាកែវ 3A-266 9 បានបើកចុះពីលើភ្នំ ដាច់ហ្វ្រាំង បណ្តាលឲ្យបុ.កបង្គោលក្រឡា .ប់ធ្លាក់ចុះក្រោម។


បន្ទាប់ពីពិនិត្យនៅកន្លែងកើតហេតុរួចហើយ សមត្ថកិច្ចបានយករថយន្តរងគ្រោះទៅរក្សាទុក និងប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យទៅតាមប្រពៃណី៕





0 Reviews:

Post a Comment